អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ក្រុមនិយមជ្រុល កុំយកលេស CLV ប្រែក្លាយជាបដិវត្តន៍ពណ៌ នឹងត្រូវអនុវត្តន៍តាមច្បាប់ជាដាច់ខាត

2024/08/14 10:43:27 pm        1.1 K

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានព្រមានទៅកាន់ក្រុមនិយមជ្រុល កុំយកលេសប្រធានបទកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ប្រែក្លាយទៅជាការធ្វើបដិវត្តន៍ពណ៌ បើពុំនោះទេ នឹងត្រូវអនុវត្តន៍តាមច្បាប់ជាដាច់ខាត ។

លោកបណ្ឌិត ទូច សុខៈ បានលើកឡើងថា សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួងមហាផ្ទៃ គាំទ្រដាច់ខាត DYA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ ។

លោកបានបន្តថា ហេតុ៣យ៉ាង ដែលសមត្ថកិច្ច និងអាជ្ញាធរដែនដីត្រៀមខ្លួនជាស្រេច​ក្នុងការ​បង្ការទប់ស្កាត់ និងបង្ក្រាបក្រុមឱកាសនិយមនោះរួមមាន ដោយហេតុ «៣មិន មានទី១. «មិន» មែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ, ទី២. «មិន»មែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចការមួលបង្កាច់នោះឡើយ និងទី៣. «មិន»មែនក្លាយជាតំបន់ស្វយ័ត ឬប្រទេសថ្មីមួយឡើយ គឺដីខ្មែរគ្រប់គ្រងដោយខ្មែរ ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការយកប្រធានបទនេះ ធ្វើជាលេសរុញ​ស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌» ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់​ការពារនោះទេ ។ ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុង​ការអនុវត្តច្បាប់​ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ ​និងអាជ្ញាធរដែនដី ។

ក្នុងនាមក្រុមអ្នកនាំពាក្យ ​នៃក្រសួងមហាផ្ទៃ ទទូចឱ្យឈប់ជាបន្ទាប់ នូវសកម្មភាពតាមបណ្ដាញ​សង្គម និងគ្រប់មធ្យោបាយ ​និងសូមបងប្អូនទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។ ម្ដងទៀត! ក្រសួងមហាផ្ទៃ ​បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm