លោក Walz៖ ការអះអាងរបស់ក្រុមលោក Trump គឺហាក់ដូចជាការប្រមាថ ជុំវិញប្រវត្តិបម្រើយោធារបស់លោក

2024/08/14 10:57:12 pm        115


អភិបាលរដ្ឋ Minnesota គឺលោក Tim Walz បាននិយាយការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់គណបក្សសាធារណរដ្ឋលើកំណត់ត្រាបម្រើយោធារបស់លោក កាលពីថ្ងៃអង្គារ (ទី១៣ ខែសីហា) នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការម្នាក់ឯងលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានតែងតាំងជាមិត្តរួមតំណែងរបស់បេក្ខជនអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។

ថ្លែងនៅឯសន្និបាតនយោជិតសហព័ន្ធរដ្ឋ តំបន់ និងទីក្រុងរបស់អាមេរិក ក្នុងទីក្រុង Los Angeles លោក Walz បានឆ្លើយតបដោយផ្ទាល់ជាលើកដំបូង ចំពោះការអះអាងដែលជំរុញដោយយុទ្ធនាការរបស់អតីតប្រធានាធិបតី លោក Donald Trump ដែលថា រូបលោកបានបំផ្លើសប្រវត្តិយោធារបស់លោក ដើម្បីលើកឡើងថា លោកបានបម្រើការផ្នែកប្រយុទ្ធ នៅពេលដែលរូបលោកមិនមែនបែបនោះ និងដែលថា លោកបានចាកចេញពីអង្គភាពឆ្មាំកងទ័ពជាតិ ដើម្បីឈរឈ្មោះប្រជែងតំណែងការិយាល័យសាធារណៈ ក្នុងបំណងជៀសវាងពីការដាល់ពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់។

លោក Walz បាននិយាយថា៖ «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះការបម្រើប្រទេសរបស់ខ្ញុំ។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកមិនគួរប្រមាថមើលងាយដល់ការប្រវត្តិសេវាកម្មរបស់អ្នកដទៃនោះឡើយ»។

គួរបញ្ជាក់ថា លោក Walz បានចូលនិវត្តន៍ពីឆ្មាំជាតិ ក្នុងឆ្នាំ២០២៥ បន្ទាប់ពីបម្រើការរយៈពេល ២៤ឆ្នាំ ពោលគឺ ១ឆ្នាំមុនពេលកងវរសេនាតូចកាំភ្លើងធំរបស់លោកត្រូវបានដាក់ពង្រាយទៅកាន់អ៊ីរ៉ាក់។ នៅពេលលោកចូលនិវត្តន៍ ទាហានបានដឹងថា មានការដាក់ពង្រាយ នាពេលខាងមុខ ប៉ុន្តែបទបញ្ជាពិតប្រាកដ បានកើតឡើងក្រោយប៉ុន្មានខែ បន្ទាប់ពីលោក Walz ដែលពេលនោះមានវ័យ ៤១ឆ្នាំ បានចាកចេញរួចហើយដើម្បីទៅឈរឈ្មោះក្នុងសភាតំណាងរាស្រ្ត។ នៅថ្ងៃទី១៣ ខែសីហា លោកបានបង្ហាញថា ការសម្រេចចិត្តនោះ គឺជាសកម្មភាពចំណែកមួយផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm