[UPDATE]តុលាការធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែងរបស់លោក សេដ្ឋា

2024/08/14 11:23:48 pm        360


តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ (ទី១៤ ខែសីហា) នេះ បានសម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋ ថាវីស៊ីន ពីបទបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រី ដោយនេះជាការសម្រេចមួយទំនងជាធ្វើឲ្យនយោបាយថៃវិលទៅរកភាពចលាចល ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីមានការផ្លាស់ប្តូររបបដឹកនាំ។

កាលពីខែឧសភា តុលាការបានទទួលយកញត្តិដែលត្រូវបានប្ដឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើសុំបញ្ចប់លោក សេដ្ឋា ពីតំណែងនាយករដ្ឋមន្ត្រី។ សមាជិកព្រឹទ្ធសភាទាំងនោះ បានអះអាងថា ការតែងតាំងរបស់លោក សេដ្ឋា ឲ្យលោក Pichit Chuenban កាន់តំណែងរដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យ កាលពីខែមេសា គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ខណៈដែលលោក Pichit ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ជុំវិញសំណុំរឿងសូកប៉ាន់។

រដ្ឋធម្មនុញ្ញចែងថា រដ្ឋមន្ត្រីរូបណាម្នាក់មិនត្រូវមានឥរិយាបទដែលរំលោភបំពានធ្ងន់ធ្ងរ ឬមិនគោរពតាមបទដ្ឋានសីលធម៌ទេ ហើយថា ការបម្រើការងាររបស់លោក ឬលោកស្រីរូបនោះ ត្រូវបញ្ចប់នៅពេលរំលោភច្បាប់។

លោក សេដ្ឋា បានមានប្រសាសន៍ថា ដំណើរការនៃការតែងតាំងលោក Pichi ជារដ្ឋមន្ត្រី គឺធ្វើឡើងដោយស្របច្បាប់ និងប្រុងប្រយ័ត្ន ដោយលោកបន្ថែមថា លោកនឹងគោរពសេចក្តីសម្រេចរបស់តុលាការ ដោយមិនខ្វល់ថា លទ្ធផលបែបណាឡើយ។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ គឺសាលក្រមស្ថាពរ ហើយមិនអាចប្តឹងឧទ្ធរណ៍បាននោះទេ។

ដោយមេដឹកនាំក្នុងតំណែងបានលាលែង សមាជិកសភានឹងកោះប្រជុំបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវតែជាបេក្ខជននាយករដ្ឋមន្ត្រី ដែលគណបក្សនយោបាយដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត មុនការបោះឆ្នោតសកលចុងក្រោយ។

គណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច មានបេក្ខជន ២រូបទៀត គឺលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតអគ្គព្រះរាជអាជ្ញា លោក Chaikasem Nitisiri៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm