ក្រុមហាម៉ាស់ បង្ហាញរ៉ុក្កែតដែលពួកគេនិយាយថា បានបាញ់សំដៅទីក្រុងតែល អាវីវរបស់អ៊ីស្រាអែល

2024/08/15 01:02:10 am        157

ក្រុមប្រដាប់អាវុធជាខ្សែបណ្តាញរបស់ក្រុមជីវពលអ៊ីស្លាមហាម៉ាស់ប៉ាឡេស្ទីន ដែលគេស្គាល់ថាជាកងពលតូច al-Qassam បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញរ៉ុក្កែតដែលពួកគេអះអាងថា បានបាញ់សំដៅលើទីក្រុងតែល អាវីវ របស់អ៊ីស្រាអែល ។

កាលពីថ្ងៃអង្គារ រ៉ុក្កែត ២គ្រាប់ ត្រូវបានបាញ់សំដៅលើទីក្រុងតែល អាវីវ ជាលើកដំបូង ចាប់តាំងពីខែឧសភា ។ គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ នៅអ៊ីស្រាអែល ។

យោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល បានឲ្យដឹងថា រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចូលសមុទ្រ ហើយរ៉ុក្កែត ១គ្រាប់ទៀត ពុំបានហោះដល់ទឹកដីអ៊ីស្រាអែលនោះទេ ។ នៅថ្ងៃតែមួយនោះ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១៩នាក់ នៅតំបន់ហ្កាហ្សា ។

អ៊ីស្រាអែល និយាយថា ពួកគេបានឆ្លើយតបការបាញ់រ៉ុក្កែតរបស់ក្រុមហាម៉ាស់លើទីក្រុងតែល អាវីវ ហើយនិងបានវាយប្រហារទីតាំងបាញ់រ៉ុក្កែត ហើយក្រុមជីវពល ដែលស្ថិតនៅក្នុងចំណោមគោលដៅយោធា ៤០កន្លែង ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រួមទាំងតំបន់ភាគកណ្តាលហ្កាហ្សា ទីក្រុង Khan Younis និងភាគខាងលិចទីក្រុង Rafah នៅភាគខាងត្បូងហ្កាហ្សា ។

ដោយឡែក ក្រុមប្រដាប់អាវុធហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាម និយាយថា ពួកគេបានវាយប្រហារកងកម្លាំងអ៊ីស្រាអែល នៅតាមតំបន់ជាច្រើន ស្របពេលដែលក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ១៤នាក់ នៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm