ស្របពេលដែលរដ្ឋធានី Podgorica របស់ប្រទេសម៉ុងតេណេហ្រ្គូ ស្ថិតក្រោមរលកកម្តៅ ពេលសីតុណ្ហភាពកើនឡើងដល់ ៤១អង្សាសេនៅថ្ងៃពុធនេះ ភ្ញៀវទេសចរ និងក្រុមអ្នកស្រុក បានសម្រុកធ្វើដំណើរទៅកាន់សមុទ្រ Adriatic ដើម្បីរកភាពត្រជាក់ បើទោះបីជាវានៅតែក្តៅក៏ដោយ ។
នៅទីក្រុងតំបន់ឆ្នេរ Sutomore ភ្ញៀវទេសចរជាច្រើន បានធ្វើដំណើរចេញពីតំបន់បាល់កង់ ដែលទទួលរងរលកកម្តៅផងដែរ ។
សីតុណ្ហភាព បានកើនឡើងដល់ ៣៧អង្សាសេ នៅទីក្រុងទេសចរណ៍មួយនេះ ពេលដែលភ្ញៀងទេសចរនិយាយថា ពួកគេពិបាកទ្រាំខ្លាំងណាស់ ប៉ុន្តែត្រូវតែចាប់ផ្តើមស៊ាំនឹងរលកកម្តៅបែបនេះ ។
លោក Suzana គឺជាភ្ញៀវទេសចរមួយរូបមកពីទីក្រុង Sarajevo របស់ប្រទេសបូស្នី ជាទីដែលគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ ។ លោកថា អាកាសធាតុពិតជាក្តៅខ្លាំងណាស់ ។
គួរឲ្យដឹងថា ការព្រមានពីរលកកម្តៅ ត្រូវបានចេញនៅទូទាំងតំបន់បាល់កង់ ពេលដែលសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ឬជិត ៤០អង្សាសេ នៅទីក្រុង Belgrade, Skopje និងទីក្រុងអាតែន ជាកន្លែងដែលភ្លើងឆេះព្រៃ ឆាបឆេះដល់តំបន់ជាយក្រុងរដ្ឋធានីប្រទេសក្រិកមួយនេះ កាលពីថ្ងៃចន្ទ ៕