
នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ និយាយថា ពួកគេគាំទ្រការសងសឹកណាមួយដោយរដ្ឋាភិបាលរបស់ពួកគេលើអ៊ីស្រាអែល ក្រោយការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh កាលពីរយៈពេល ២សប្តាហ៍មុន ។
អ៊ីស្រាអែល ដែលគេជឿថាជាអ្នកឈរនៅពីក្រោយការធ្វើឃាតនេះ បដិសេធន៍មិនព្រមប្រកាសទទួលស្គាល់ ឬច្រានចោលរាល់ទំនួលខុសត្រូវណាមួយសម្រាប់ការសម្លាប់នេះ ។
លោក Mojtaba Naderlou គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា លោកឈរនៅពីក្រោយកាសងសឹកណាមួយរបស់ប្រទេសលោក ដោយលោកបន្តថា លោកយល់ឃើញថា អ៊ីស្រាអែលរឹតតែផ្គើន បើគ្មានវិធានការសងសឹកណាមួយទេនោះ ។
ចំណែកឯពលរដ្ឋម្នាក់ទៀត បានណែនាំឲ្យបានវិធានការឆ្លើយតបប្រុងប្រយ័ត្នជាងនេះ ដើម្បីចៀសវាងការប្រឈមដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីស្រាអែល និងក្រុមអ្នកគាំទ្រអន្តរជាតិដ៏មានអំណាចរបស់ពួកគេ ដឹកនាំដោយសហរដ្ឋអាមេរិក ។
ក្រុមមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ៣រូប បាននិយាយថា មានតែបទឈប់បាញ់នៅតំបន់ហ្កាហ្សាទេទើបអាចទប់អ៊ីរ៉ង់ពីការសងសឹកដោយផ្ទាល់លើអ៊ីស្រាអែល សម្រាប់ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅលើទឹកដីរបស់ពួកគេ កាលពីខែមុន ៕