សម្តេចធិបតី៖ មូលហេតុដែលបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារយើងចេះតែឈ្លោះគ្នា លាបពណ៌គ្នា

2024/08/15 06:14:03 pm        214

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការ​ខ្វល់ខ្វាយ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាប​ពណ៌គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែលហៅកាត់ថាCLV-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ភាព​រីក​ចម្រើន​ខេត្ត​ទាំង​នេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជា​មាន​កង្វល់​យ៉ាង​ខ្លាំង ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនយោគយល់គ្នា ជេរគ្នា ដែល​កត្តា​ទាំង​នេះហើយដែលនាំឲ្យខ្មែរយើងបែកបាក់គ្នា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​យើង​បាត់​ទឹក​ដី​ដោ​​យសារតែយើងឈ្លោះ គ្នាចែកតំបន់គ្នាជាដើមនោះ។

យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ប្អូនប្រជា ពលរដ្ឋ​ខ្មែរទាំងអស់រួមគ្នាការពារនូវឯករាជ្យភាព សាមគ្គីភាពគ្នា ដើម្បីពង្រឹងនូវ​អត្ត​សញ្ញាណ​យើង​ទាំង​អស់​គ្នា ក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ដែលជាការនាំ​ឲ្យ​ខ្មែរ​វិល​ត្រឡប់​ទៅ​រក​អតីត​កាល​(សង្រ្គាម)​ឡើងវិញនោះ ដោយ សារតែការញុះញង់ និងការអុចអាលពីជនបរទេស និងជនមួយ​ក្តាប់​តូច​នៅក្រៅសុកនោះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការឯកភាពជាតិ ការរួមគ្នា​ពង្រឹង​អត្ត​សញ្ញាណ​ជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរយើង គឺជាការចាំបាច់ ដែលខ្មែរ​គ្រប់​ជំនាន់​ត្រូវ​តែធ្វើ ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះ​ហ្នឹង​ហើយ​ជាមូលដ្ឋាននៃការបែកបាក់។ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ និង​រត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារសង្គ្រាម ថែមទាំងបាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm