សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើរាជរដ្ឋាភិបាលកាត់ដីបួនខេត្តឲ្យគេដូចការចោទប្រកាន់ សូមបោះឆ្នោតទម្លាក់ចោលចុះ!

2024/08/15 06:28:33 pm        230

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាឱឡារិកថា បើ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើ​ឲ្យបាត់​បង់​ទឹក​ដី​ខេត្ត​ចំនួន​បួន ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និ​ងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និង​គណបក្សប្រជាជនចោលទៅចុះ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការជជែក​វែក​ញែក​គ្នា​ចំពោះបញ្ហា កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាន​នឹង​មិន​ឲ្យ​បាត់​បង់​នូវ​អធិបតេយ្យ និងដែនដីរបស់ខ្មែរទាំងបួនខេត្តនោះឡើយ ផ្ទុយទៅ​វិញ​មាន​តែ​ធ្វើ​ឲ្យ​ខេត្ត​ទាំង​បួន​នេះ​កាន់​តែរី​កចម្រើនទៅមុខកាន់តែខ្លាំងក្លាបន្ថែមទៀតតាម រយៈ​ការ​សាងសង់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថាដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រ ជា​ពលរដ្ឋ​ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺ​មាន​តែ​រាជ​រដ្ឋាភិបាល ខិតខំ​អភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយ​ក្នុង​រយៈ​ពេល​ទៅ​ខាង​មុខ​បើ​តំបន់បួនខេត្តដែលគេចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ ឲ្យវៀតណាម​នោះ បង​ប្អូនមាន​សិទ្ធិ​ទាមទារ ប្តឹងទៅអង្គការសហប្រជាជាតិ និងពិសេសនោះ គឺមាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​ ប្រសិនបើករណីហ្នឹង​កើតមែនដូចតាមគេញុះញង់ និងចោទប្រកាន់មកនោះ៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm