ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រគល់សញ្ញាបត្រ លើកទី៣៣ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យអន្តរជាតិសរុប​ចំនួន ៣៧៧នាក់

2024/08/15 06:47:30 pm        135

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី៣៣ ជូន​និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញសំណង់ស៊ីវិល, សុខភាពសហគមន៍, សុរិយោដី និងអភិរក្ស, ថ្នាក់វេជ្ជបណ្ឌិត និងថ្នាក់ទន្តបណ្ឌិត​សរុប​ចំនួន ៣៧៧នាក់ (នារី ១៣២នាក់) ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ នាព្រឹក​​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូអូហ្សាណូ សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អន្តជាតិ បានលើកឡើងថា សាកលវិទ្យាល័យ​អន្តរជាតិ​គឺ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន​ដំបូង​មួយ​ដែល​បានបង្កើតឡើង ហើយបានទទួលស្គាល់ជាផ្លូវការ​តាមរយៈ​អនុក្រឹត្យ​លេខ​១២២​អនក្រ.បក​ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ ដែលជាគ្រឹះស្ថាន​ឧត្តម​សិក្សា​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ស្របជាមួយគ្នានេះ សូមអនុញ្ញាតគោរព​ដឹង​គុណ និង​គោរព​ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ដែល​សម្រេច​ទទួល​ស្គាល់​សាកល​វិទ្យាល័យ អន្តរជាតិ ជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។

ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត បានបន្តថា ការអភិវឌ្ឍន៍សាកលវិទ្យាល័យ មិនអាច​កាត់​ផ្តាច់​ចេញ​ពីការធានាអោយបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចបានទេ អា​ស្រ័យ​ហេតុដូច្នេះអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមតិណែនាំដ៏ខ្ពង់ខ្ពស់ របស់​សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាកល​វិទ្យាល័យ អន្តរជាតិ សូមធ្វើការបញ្ជាក់ដូចខាងក្រោម៖

១.ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយ​បាន​ជាដាច់ខាត់ អរគុណសន្តិភាព ។

 ២.បន្តគាំទ្រយ៉ាងពេញទំហឹង ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។

 ៣.ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត បានចូល​ជាសមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន ១៣៦៩រូប និងបន្តពង្រីកសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សាកលវិទ្យាល័យអន្តរជាតិ ទាំងនៅទីតាំងគោល និងគ្រប់សាខារបស់សាកលវិទ្យាល័យ អន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា  ជាការពិតណាស់ ហើយ​អ្វី​ដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញាស្មារតី ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលសម្តេចតេជោ លោក​បាន​ដឹកនាំ និងកសាងសន្តិភាព ជូនប្រទេសកម្ពុជា ប្រកបដោយបញ្ញាញាណឈ្លាសវៃ និងគតិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់បំផុត។ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បាន​បង្កលក្ខណៈ ងាយស្រួលដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ឱ្យមានចំណេះ​ដឹង។ ហើយ​តាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា គឺសមិទ្ធិផលធំបំផុតរបស់ប្រទេសជាតិ គឺ ធនធានមនុស្សនេះឯង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបក្មួយៗទាំងអស់គ្នា ដែលកើតក្រោយឆ្នាំ១៩៧៩ ពិតជា​មាន​សំណាង​ខ្លាំង​ណាស់ ដែលមិនឆ្លងកាត់សង្គ្រាម ប្រហែល ខុសពីជំនាន់ ឪពុក ម្តាយ ក្មួយៗ​ដែល​មាន​ប្រវត្តិរស់នៅជាមួយសង្គ្រាម អូសបន្លាយពេលវេលាដ៏យូរ។ ហើយសមិទ្ធផល ដែល​យើង​ចូល​រួម​អបអរសាទរ នាថ្ងៃនេះ គឺបញ្ជាក់ឱ្យឃើញពីការដែល យើងបានរួមគ្នា​ក្នុង​ការ​កសាង​ប្រទេស​ចេញ​ពីបាតដៃទទេ ថែរក្សានូវសុខ សន្តិភាពរួមគ្នា ក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ និង​រួម​គ្នា​ក្នុង​ការកសាងប្រព័ន្ធអប់រំរបស់ យើងជាមួយគ្នា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់​កាល​ទី​១ ឆ្នាំ២០២៣-២០២៨ ដែលមានអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេក​វិទ្យា​ឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរក្សានិរន្តភាព និងសង្គតិភាព ដោយ​បន្ត​ថែ​រក្សា​សមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេច បានក្នុងអាណត្តិកន្លងមក និងបន្ត​កសាង​បន្ថែម​ទៀត ដើម្បីជំរុញការអភិវឌ្ឍ និងបម្រើផល ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ានី សូមផ្តាំផ្ញើដល់ក្មួយៗ និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពី បញ្ចប់ការសិក្សានេះទៅ ក្មួយៗ ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សា រួចមកហើយទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងប្រកប​ដោយ​វិជ្ជា​ជីវៈ​ខ្ពស់​។ ក្នុងន័យនេះ សូមឲ្យក្មួយៗជ័យលាភីទាំងអស់ ត្រូវយកចំណេះ​វិជ្ជា​ដែល​មាន​ទៅ​ប្រើ​ប្រាស់​ដើម្បីជាប្រយោជន៍សម្រាប់ ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ សង្គមជាតិ និងពិភពលោកផងដែរ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយក្មួយៗ និងក្រុម​គ្រួសារ​ក្នុង​ឱកាស ដ៏ថ្លៃថ្លានេះ សូមឲ្យក្មួយៗនិស្សិតទាំងអស់ សូមប្រកបដោយ សុខភាពល្អ បញ្ញា​ឆ្លាតវៃ និងរួចចាកទុក្ខឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm