រដ្ឋាភិបាលជប៉ុនត្រូវគេរំពឹងថានឹងដកសេចក្ដីណែនាំរយៈពេលមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍ នេះទាក់ទងនឹងការកើនឡើងហានិភ័យនៃគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីបានបញ្ជាក់ថា ពុំមានសកម្មភាពរញ្ជួយដីធំថ្មីនៅជុំវិញទន្លេ ណានកៃ តូរ៉ាហ្វុ( Nankai Trough) ។

ការណែនាំអំពីគ្រោះរញ្ជួយដីដ៏ធំ នៅទន្លេណានកៃ តូរ៉ាហ្វុ ដែលជាប្រភេទដំបូង ចាប់តាំងពីប្រព័ន្ធនេះត្រូវបានអនុវត្តក្នុងឆ្នាំ២០១៧ បានជំរុញឱ្យរដ្ឋាភិបាលកណ្តាល និងសហគមន៍មូលដ្ឋានបង្កើនការត្រៀមលក្ខណៈទប់ទល់គ្រោះមហន្តរាយកាលពីសប្តាហ៍មុន ខណៈដែលកំពុងជះផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មទេសចរណ៍មួយចំនួនក្នុងរដូវវិស្សមកាលរដូវក្តៅ។

ការចេញសេចក្ដីណែនាំនេះ ត្រូវបានគេរំពឹងថានឹងត្រូវដកចេញនៅម៉ោង ៥ ល្ងាច ថ្ងៃព្រហស្បត្តិ៍ នេះ ជាការរារាំងស្ថានភាពប្រែប្រួលថ្មី។
ជប៉ុន ដែលជាប្រទេសងាយរងគ្រោះរញ្ជួយដី មានការព្រួយបារម្ភជាយូរមកហើយពីលទ្ធភាពខ្ពស់នៃការរញ្ជួយដីកម្រិត ៨ ទៅ ៩ រ៉ិចទ័រ ដែលកើតឡើងនៅតាមដងទន្លេ ណានកៃ ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ដោយមានការព្យាករណ៍ថា តំបន់ដ៏ធំនេះ អាចនឹងមានការរញ្ជួយ និងតំបន់ឆ្នេរដ៏ធំល្វឹងល្វើយ ត្រូវបក់បោកដោយរលកយក្សស៊ូណាមិ ៕