លោក Biden សរសើរនាយករដ្ឋមន្ត្រីជប៉ុន ដែលលាចែញពីតំណែងចំពោះការដឹកនាំដ៏មានប្រសិទ្ធិភាព

2024/08/15 07:17:39 pm        233

'ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកោតសរសើរនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ដែលនឹងលាចេញពីតំណែង ចំពោះអ្វីដែលលោកហៅថា «ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព» ដោយបាននិយាយថា លោក Kishida បានផ្លាស់ប្តូរតួនាទីរបស់ប្រទេសជប៉ុន នៅក្នុងពិភពលោក។

លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ បន្ទាប់ពីលោក Kishida បានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការមិនឈរឈ្មោះប្រកួតប្រជែងថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច នៅខែក្រោយនេះ។ នោះមានន័យថា លោក Kishida នឹងលាចេញពីតំណែងជានាយករដ្ឋមន្ត្រី។

លោក Biden បាននិយាយថា លោក និងនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើការរួមគ្នាដើម្បីនាំយកសម្ព័ន្ធភាព អាមេរិក និងជប៉ុន «ឡើងដល់កម្រិតខ្ពស់ថ្មី»។ លោកប្រធានាធិបតី និយាយថា លោក Kishida បានបង្ហាញ «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយដ៏សំខាន់» និងបានគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែន បន្ទាប់ពីការវាលុករបស់រុស្ស៊ី។

លោក Biden និយាយថា លោក Kishida រួមជាមួយប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk-yeol មានចំណាត់ការជាប្រវត្តិសាស្ត្រ ដើម្បីឈានទៅរកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

លោក Biden បានបញ្ចប់សេចក្តីថ្លែងការណ៍របស់លោកដោយនិយាយថា អរគុណដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រីជប៉ុន អនាគតនៃសម្ព័ន្ធភាពអាមេរិកនិងជប៉ុនកាន់តែរឹងមាំ និងត្រចះត្រចង់ជាងពេលណាៗទាំងអស់។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm