ទីភ្នាក់ងារសារព័ត៌មាន៖ អាមេរិក និងសហភាពអឺរ៉ុប គាំទ្រទីក្រុងគីវ ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ី

2024/08/15 09:34:02 pm        250

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់«ការគាំទ្រ» ដល់ប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ ទីក្រុងគីវ បានពិចារណាជម្រើសជាច្រើន ក្នុងការសងសឹកចំពោះជោគជ័យរបស់រុស្ស៊ី នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស មុនពេលវាយប្រហារតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហា។

សារព័ត៌មាន Bloomberg បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយ ក្រែននូវ «ការគាំទ្រ» របស់ពួកគេសម្រាប់វត្តមានយោធាជាលើកដំបូង នៅលើទឹកដីរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមទីភ្នាក់ងារសារព័ត៌មាននេះ សម្ព័ន្ធមិត្តរបស់អង្គការណាតូ ចាត់ទុកថា វាមិនទំនងជាថា ទីក្រុងគីវ នឹងអាចដណ្តើមបានទីតាំងឈរជើង នៅលើទឹកដីរុស្ស៊ីនោះទេ។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារលើតំបន់ Kursk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ៦ ខែសីហា។ ការវាយប្រហារនេះ បានសម្លាប់ជនស៊ីវិល ១២ នាក់ និងមនុស្ស ១២១នាក់ រងរបួស ក្នុងនោះមានកុមារ ១០នាក់។ អ្នករងរបួសសរុបចំនួន ៦៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ស្ថានភាពរបស់១៧នាក់ ក្នុងចំណោមអ្នករងរបួសទាំងនោះ ត្រូវបានគេវាយតម្លៃថា ធ្ងន់ធ្ងរ។

យោងតាមព័ត៌មានចុងក្រោយពីក្រសួងការពារជាតិ ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ១.៦១០ នាក់ រថក្រោះចំនួន ៣២គ្រឿង និងរថពាសដែក ២៣គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព នៅក្នុងតំបន់Kursk នោះ។


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm