បាតុកររាប់សិបនាក់ ជាផ្នែកមួយនៃចលនាដឹកនាំដោយនិស្សិត ដែលបានបណ្តេញនាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដែស លោកស្រី Sheikh Hasina ចេញពីតំណែង បានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៅទីក្រុង Dhaka ដើម្បីរារាំងការប្រមូលផ្តុំណាមួយធ្វើឡើងដោយក្រុមអ្នកគាំទ្ររបស់លោកស្រី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហានេះ ជាអតីតថ្ងៃឈប់សម្រាកសាធារណៈរបស់ប្រទេស ជាថ្ងៃកាន់ទុក្ខជាតិ។
ថ្ងៃនេះ ត្រូវបានកំណត់ដើម្បីប្រារព្ធខួបនៃការធ្វើឃាតឪពុករបស់លោកស្រី Hasina និងប្រធានាធិបតី លោក Sheikh Mujibur Rahman ក្នុងឆ្នាំ១៩៧៥ ក្រោមរបប Hasina។
ក្រុមបាតុករ ដែលភាគច្រើនជានិស្សិត បានកាន់ដំបង និងទង់ជាតិ ខណៈមានហ្វូងមនុស្សនៅជុំវិញ និងបានស្រែកដាក់បុគ្គលស្លៀកពាក់ពណ៌ខ្មៅ ដែលពួកគេជឿថា ជាអ្នកគាំទ្រលោកស្រី Hasina ។
ក្រុមបាតុករ ច្រើននាក់ បានរារាំងសារព័ត៌មាន Reuters មិនឲ្យថតវីដេអូពួកគេ អំឡុងពេលមានការប៉ះទង្គិចគ្នានោះទេ។
មនុស្សប្រហែល៣០០នាក់ បានស្លាប់នៅក្នុងបាតុកម្មដឹកនាំដោយនិស្សិត ដែលបានចាប់ផ្តើម ជាការតវ៉ាប្រឆាំងចំពោះប្រព័ន្ធកូតាការងារ ប៉ុន្តែក្រោយមក បានបន្តទៅជាចលនាស្វែងរកការផ្តួលរំលំ លោកស្រី Hasina ។
រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដឹកនាំដោយសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែល លោក Muhammad Yunus ត្រូវបានតែងតាំង និងរៀបចំការបោះឆ្នោត។