សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅផ្សេងៗគ្នាចំនួន ៤០កន្លែងរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្នុង រយៈពេល ២៤ ម៉ោងកន្លងទៅនេះ។
ក្នុងចំណោមគោលដៅដែលត្រូវបានវាយប្រហារទាំងនោះ យោធា បានកត់ត្រា«រចនាសម្ព័ន្ធដែលក្រុមភេរវករ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ»និង«ក្រុមភេរវករដែលបង្កការគំរាមកំហែងដល់កងទ័ពរបស់IDF»។
ការិយាល័យសារព័ត៌មាន បានចង្អុលបង្ហាញថា អង្គភាពថ្មើរជើងមួយចំនួន កំពុងធ្វើ «សកម្មភាពប្រតិបត្តិការ» នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ក្បែរទីក្រុងខាន់ យូនីស និងនៅទីក្រុង Tel al-Sultan ភាគខាងលិចទីក្រុងរ៉ាហ្វា ជាកន្លែងដែល «មួយថ្ងៃកន្លងទៅ កងទ័ពបានសម្លាប់ភេរវករប្រដាប់អាវុធ និងបានរកឃើញអាវុធ គ្រាប់រំសេវយ៉ាងច្រើន គ្រាប់បែកដៃ និងគ្រឿងបំផ្ទុះជាច្រើនទៀត។
យោធាបាននិយាយថា បន្ថែមពីលើនេះ នៅតំបន់ហ្កាហ្សាភាគកណ្តាល «កងទ័ពបានរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមហាម៉ាស» និងបានបំផ្លាញ «កន្លែងបាញ់ស៊ីប និងប៉ុស្តិ៍សង្កេតការណ៍» របស់ក្រុមសកម្ម។