ជប៉ុនឈានដល់កម្រិតខ្ពស់បំផុតនៃការលែងលះរបស់គូដែលមានចំណងអាពាហ៍ពិពាហ៍រយៈពេលវែង

2024/08/15 10:42:24 pm        119


បើយោងតាមទិន្នន័យ ឆ្នាំ២០២២ ពីក្រសួងសុខុមាលភាពរបស់ប្រទេសជប៉ុន បានឲ្យដឹងថា ចំនួនខ្ពស់បំផុតនៃគូស្វាមីភរិយារួមរស់ជាមួយគ្នាយូរឆ្នាំ ពោលគឺដែលបានរៀបការយ៉ាងហោចណាស់ក៏រយៈពេល ២០ឆ្នាំ បានលែងលះគ្នា ក្នុងពេលដែលប្រទេសនេះសម្បូរប្រជាជនវ័យចំណាស់។

សារព័ត៌មាន Asahi Shimbun កាលថ្ងៃអង្គារ (ទី១៣ ខែសីហា) បានរាយការណ៍ថា ស្ថិតិបានបង្ហាញថា នៅឆ្នាំ២០២២ គូស្វាមីភរិយាចំនួន ៣៨.៩៩១ បានលែងលះគ្នា បន្ទាប់ពីបានរៀបការជាមួយគ្នាអស់រយៈពេលយ៉ាងហោចណាស់ ២០ឆ្នាំ។ ចំនួននេះគឺជាភាគរយខ្ពស់បំផុតដែលត្រូវបានកត់ត្រា គិតចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមធ្វើឡើង នៅឆ្នាំ១៩៤៧។

យ៉ាងណាក្ដី នៅឆ្នាំ២០២២ គូស្វាមីភរិយាចំនួន ១៧៩.០៩៩គូ បានលែងលះគ្នា ដែលបង្ហាញពីការថយចុះជិត ៤០ភាគរយពីកំណត់ត្រាលែងលះ ២៨៩.៨៣៦គូ ដែលត្រូវបានសង្កេតឃើញក្នុងឆ្នាំ២០០២។

ក្រុមធំបំផុតនៃការលែងលះ នាឆ្នាំ២០២២ ពាក់ព័ន្ធនឹងគូស្វាមីភរិយាចំនួន ៥២.៦០៦គូ ឬជាង ៣០ភាគរយដែលបានលែងលះគ្នាក្នុងរយៈពេល ៥ឆ្នាំនៃអាពាហ៍ពិពាហ៍។ ប៉ុន្តែទាំងចំនួន និងភាគរយនៃចំណងអាពាហ៍ពិពាហ៍រយៈពេលខ្លីទាំងនេះ បាន និងកំពុងធ្លាក់ចុះ ដែលទំនងជាដោយសារតែការថយចុះទាំងមូលនៃចំនួនអាពាហ៍ពិពាហ៍។

សម្រាប់អាពាហ៍ពិពាហ៍រយៈពេលវែងដែលបញ្ចប់ដោយការលែងលះ ទិន្នន័យបានបង្ហាញថា ស្វាមីភរិយា១៦.៤០៤គូ បានបែកបាក់គ្នាបន្ទាប់ពីរស់នៅជាមួយគ្នារយៈពេលពី ២០ឆ្នាំ ទៅ ២៤ឆ្នាំ ១០.៨២៩គូបន្ទាប់ពី ២៥ឆ្នាំ ទៅ ២៩ឆ្នាំ ៥.១៩២គូបន្ទាប់ពី ៣០ឆ្នាំទៅ ៣៤ឆ្នាំ និង ៦.៥៦៦គូ បន្ទាប់ពី ៣៥ឆ្នាំ ឬច្រើនជាងនេះ។

ទោះបីជាមានការថយចុះជាទូទៅនៃចំនួនសរុបការលែងលះក៏ដោយ ក៏តួលេខសម្រាប់អាពាហ៍ពិពាហ៍រយៈពេលវែងដែលបញ្ចប់ដោយការលែងលះ នៅតែមានកម្រិតថេរ ប្រហែល ៤០.០០០គូ សម្រាប់រយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        147
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        188
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm