នាយិកាសាកលវិទ្យាល័យ Columbia ចុះពីតំណែង ប៉ុន្មានខែក្រោយដោះស្រាយការតវ៉ាសង្រ្គាមហ្កាហ្សា

2024/08/15 10:45:49 pm        45

នាយិកាសាកលវិទ្យាល័យ Columbia នៅសហរដ្ឋអាមេរិក លោកស្រី Minouche Shafik បាននិយាយថា លោកស្រីបានលាលែងពីតំណែងហើយ កាលពីថ្ងៃពុធ (ទី១៤ ខែសីហា) ដោយការលាឈប់ពីតួនាទី កើតមានឡើងក្រោយរយៈពេលជិត ៤ខែ បន្ទាប់ពីលោកស្រីបានដោះស្រាយជាមួយការតវ៉ារបស់សាកលវិទ្យាល័យ ជុំវិញសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោកស្រីបណ្ឌិត Shafik ដែលជាអ្នកជំនាញសេដ្ឋកិច្ចកើតនៅប្រទេសអេហ្ស៊ីប និងជាអតីតនាយិកាសាលាសេដ្ឋកិច្ចទីក្រុងឡុងដ្រ៍ នៅប្រទេសអង់គ្លេស បានប្រាប់ថា លោកស្រីសម្រេចចិត្តចុះចេញពីតំណែងចាប់ពីថ្ងៃទី១៤ ខែសីហា បន្ទាប់ពីបានចាប់ផ្តើមការងារ នៅខែកក្កដា ឆ្នាំ២០២៣។

ការលាលែងពីតំណែងរបស់លោកស្រីបណ្ឌិត Shafik គឺជារឿងមិននឹកស្មានដល់ បើតាមពេលវេលា ដោយថ្ងៃដំបូងនៃឆមាសរដូវស្លឹកឈើជ្រុះនៅមិនដល់ ៣សប្តាហ៍ទៀតទេ។ សមាជិកក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យ Columbia បាននិយាយម្តងហើយម្តងទៀតថា ពួកគេគាំទ្រដល់ការដឹកនាំរបស់លោកស្រី ហើយបរិវេណសាលាបានស្ងប់ស្ងាត់យ៉ាងខ្លាំងពេញមួយរដូវក្តៅ។

ប៉ុន្តែការគ្រប់គ្រងរយៈពេលខ្លីរបស់លោកស្រី គូសបញ្ជាក់ថា តើដែលបាតុកម្មគាំទ្រប៉ាឡេស្ទីន បានអង្រួនបរិវេណសាលា និងសាកលវិទ្យាល័យនានានៅទូទាំងប្រទេសយ៉ាងដូចម្ដេច។ លោកស្រី គឺជាប្រធាន Ivy League (ក្រុមនៃមហាវិទ្យាល័យ និងសាកលវិទ្យាល័យឯកជនចំនួន៨ នៅភាគឦសានសហរដ្ឋអាមេរិក) ទី៣ ដែលបានលាលែងពីតំណែង កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm