កម្មករកម្មការិនីគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា

2024/08/15 10:58:45 pm        516

កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត អ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។

ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើង នៅក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលធ្លាប់ជាមន្រ្តីកត់ត្រា និងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយះពេល២៦ឆ្នាំ បានថ្លែងថា រាល់ជំនួបនិងកិច្ចប្រជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោ មិនដែលលើកឡើងពីការកាត់ទឹកដី សូម្បីតែមួយមីល្លីម៉ែត្រទៅអោយប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាស ដើម្បីប្រែក្លាយតំបន់ធ្លាប់​មាន​សង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍ ដើម្បីលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសជំរុញឱ្យរួមគ្នាគាំទ្រចំពោះកិច្ច​សហប្រតិបត្តិការ​តំបន់អភិវឌ្ឍន៍ត្រីកោណ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ល្អ សម្រាប់ការអភិវឌ្ឍ​តំបន់​ជាប់ព្រំដែន និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ​និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព, ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        140
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm