សមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់នៃប្រទេសអារ៉ាប៊ីសាអូឌីត កោតសរសើរកម្ពុជា ថាជាប្រទេសគំរូដែលមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

2024/08/15 11:11:36 pm        626

អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបើកជំហរក្នុងការផ្តល់នូវជំនួយផ្សេងៗដល់បណ្តាប្រទេសនានា ជាប្រយោជន៍បម្រើដល់សាសនាអ៊ិស្លាមនោះ បានកោតសរសើរដល់ប្រទេសកម្ពុជា ថា​ជាប្រទេសមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលបណ្តាប្រទេសកាន់សាសនាអ៊ិស្លាមនានាត្រូវយកគំរូតាម ។

លោក បណ្ឌិត ពិនទើ បាលីលះ (Bandar Baleelah) ដែលជា ខទីព និងជាអ៊ីមាំ(អ្នកថ្លែងសន្ទរកថា និងដឹកនាំថ្វាយបង្គំ) នៅវិហារអ៊ិស្លាម អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នក ប្រាជ្ញជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានកោតសសើរបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្នកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរស់នៅជាមួយគ្នាបាន ដោយក្ដីគោរពគ្នាទៅវិញទៅមក គ្មានជម្លោះសាសនា និងរស់នៅជាមួយគ្នា ប្រកបដោយសេចក្ដីសុខសាន្ត និងមានការរីកចម្រើនយ៉ាងឆាប់ រហ័ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេ

បច្ចុប្បន្នហើយបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ជាពិសេសសហគមន៍អ៊ិស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរអ៊ិស្លាម បានក្លាយជាថ្នាក់ ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្រប សម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍អ៊ិស្លាមឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀតក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានបញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាម ក្នុងក្រប​ខណ្ឌក្រសួងអប់រំ យុវជន និងកីឡាចំនួន១.៥០០នាក់ ដែលទទួលបានអត្ថប្រយោជន៍​ផ្សេងៗ​ដូចមន្ត្រីរាជការទូទៅ ដែលគិតជាថវិកាប្រមាណ ៦.៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងមានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ដែរថា ក្នុងចំណោមប្រទេសទាំងអស់ ដែលជាប្រទេសអ៊ិស្លាម គឺប្រទេស​អារ៉ាប៊ីសាអូឌីត បានផ្តល់ឱកាសឱ្យសិស្សនិស្សិតកម្ពុជា ទទួលបានអាហារូបករណ៍​ទៅបន្តការសិក្សាច្រើនជាងគេ​ ហើយសហគមន៍ឥស្លាមកម្ពុជា សូមគាំទ្រនូវរាល់គោល នយោបាយថ្មីៗរបស់អារ៉ាប៊ីសាអូឌីត ដែលប្រកាន់យកការនិយមកណ្តាល ក្នុងការប្រតិបត្តិសាសនា។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណដល់ព្រះចៅសាល់ម៉ានព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ពិនសាល់ ម៉ាន នាយករដ្ឋមន្ត្រី ព្រមទាំងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលតែងតែផ្តល់ជំនួយ និងគាំទ្រលើផ្នែកផ្សេងៗ ដល់សហគមន៍អ៊ិស្លាមកម្ពុជា។

ក្នុងឱកាសនោះលោកបណ្ឌិត ពិនទើ បាលីលះ ពិតជាមានក្តីសោមនស្សរីករាយជាខ្លាំង និង បានកោតសរសើរគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា និងអំពីសកម្មភាព ក៏ដូចជាសមទ្ធិផល នៃការចូលរួមរបស់ថ្នាក់ដឹកនាំអ៊ិស្លាម នៅក្នុងជួររាជរដ្ឋាភិបាល​កម្ពុជា នៅតាមគ្រប់លំដាប់ថ្នាក់ទាំងអស់។

លោកបណ្ឌិតបន្តថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមក កាន់កម្ពុជានាពេលនេះ មានគោលបំណងក្នុងការធ្វើកិច្ចសហប្រតិ បត្តិការតភ្ជាប់ស្ពានមេត្រីភាព ភាតរភាព រវាងនៃប្រជាជនអារ៉ាប៊ីសាអូឌីត និងកម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយសាសនាដើម្បីជាប្រយោជន៍រួម នៃប្រទេស និងប្រជាជនទាំងពីរ។លោកបណ្ឌិតបន្តថា អារ៉ាប៊ីសាអូឌីត តែងតែព្យាយាមផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អ ក្នុង នាមជាបងប្អូននិងគ្នា ផ្តល់នូវមនោសញ្ចតនា ស្រលាញ់រាប់អានគ្នា ហើយប្រឆាំងដាច់ខាតនូវអំពើភេវកម្ម និងអំពើស្អប់ខ្ពើមផ្សេងៗ ហើយបានបង្ហាញនូវការប្រកាន់ផ្លូវនិយមកណ្តាលផងដែរ។

លោក ពិនទើ បាលីលះ បញ្ជាក់ទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត មានសេនាធិការរបស់ខ្លួន គឺក្រសួងកិច្ចការឥស្លាម និងស្ថាប័នផ្សេងៗជាច្រើនទៀត ដែលបាននឹងកំពុងធ្វើការយ៉ាងសកម្មនៅគ្រប់ទី កន្លែង ដើម្បីផ្តល់នូវគោលការណ៍សាសនាអ៊ិស្លាមមួយដ៏ល្អផូផង់ និងបានផ្តល់នូវជំនួយផ្សេងៗ ជាច្រើន ដើម្បីដោះស្រាយបញ្ហារបស់សាសនាឥស្លាម។

សូមបញ្ជាក់ជូនថា លោកបណ្ឌិត ពិនទើ បាលីលះ បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកម្ពុជា លោកបណ្ឌិត នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់​សាសនា​អ៊ិស្លាមកម្ពុជា ឯកឧត្តម ឆាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ធ្វើទស្សនកិច្ច​នៅតាមស្ថាប័នអប់រំអ៊ិស្លាមនៅតាមសហគមន៍ និងថ្លែងសន្ទរកថា(ឌុតពះ) ព្រមទាំងដឹកនាំធ្វើអ៉ីមាំ នាថ្ងៃសុក្រ(ជុំអាត់) ទី១៦ ខែសីហា ខាងមុខនេះ នៅវិហារអ៊ិស្លាមអន្តរជាតិអាល់សាកាល់​បឹងកក់រាជធានីភ្នំពេញ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm