ស្របពេលដែលអ្នកស្រី Svitlana Kravchenko ងើបពីការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរុស្ស៊ីដែលបានបំផ្លិចបំផ្លាញផ្ទះរបស់គាត់នៅតំបន់ Sumy កាលពីថ្ងៃពុធអ្នកស្រីសង្ឃឹមថា យោធាអ៊ុយក្រែននឹងសងសឹកកងកម្លាំងរបស់ទីក្រុងម៉ូស្គូវិញ ។
អ្នកស្រី Kravchenko និយាយថាអាចឲ្យពួកគេសងសឹករុស្ស៊ីបានអត់ ។ មិនមែនត្រឹមតែជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប៉ុណ្ណោះទេ
ប៉ុន្តែសម្រាប់អាយុជីវិតមនុស្សទាំងអស់នេះ ។
រដ្ឋាភិបាលអ៊ុយក្រែន ប្រកាសកាលពីថ្ងៃពុធថា ការវាយលុកឆ្លងកាត់ព្រំដែនរបស់ខ្លួនបានរុលចូលដល់ជម្រៅ ១គ.ម ទៅ ២គ.ម នៅតំបន់ភាគនិរតី Kursk របស់រុស្ស៊ី ។
ទីក្រុងគីវ និយាយថា ការដណ្តើមបានទឹកដីទាំងនេះ នឹងផ្តល់ជាតំបន់ទ្រនាប់យុទ្ធសាស្រ្តការពារព្រំដែនរបស់ខ្លួន ពីការវាយប្រហាររបស់រុស្ស៊ី ។
ស្របពេលនោះដែរក្រុមមន្រ្តីរុស្ស៊ី និយាយថា មនុស្សជិត ២០ម៉ឺននាក់ ត្រូវបានជម្លៀសចេញបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន ៕