ព្យុះទីហ្វុង Ampil បោកបក់មកជិតទីក្រុងតូក្យូ ធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរអំឡុងរដូវវិស្សមកាលនេះ

2024/08/16 01:53:19 am        37

ជើងហោះហើរជាច្រើនវ៉ុល និងសេវាកម្មរថភ្លើងជាច្រើនខ្សែ ត្រូវបានបញ្ឈប់នៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រឈមការមកដល់របស់ព្យុះទីហ្វុង Ampil អំឡុងរដូវវិស្សមកាលដ៏មមាញឹកខ្លាំងនេះ ។

ព្យុះទីហ្វុង Ampil ដែលទីភ្នាក់ងារឧតុនិយមជប៉ុនចាត់ទុកថាជាព្យុះដ៏ខ្លាំងក្លានោះ កំពុងស្ថិតនៅចម្ងាយប្រហែល ៦៩០គ.ម ពីតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុននៅវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ដោយវាកំពុងបោកបក់ឆ្ពោះមកកាន់ទីក្រុងតូក្យូ និងតំបន់ជុំវិញ ។

ក្រុមហ៊ុនរថភ្លើងកណ្តាលជប៉ុន បាននិយាយថា ពួកគេបានលុបចោលសេវាកម្មរបស់រថយន្តល្បឿនលឿន Shinkansen ទាំងអស់ រវាងទីក្រុងតូក្យូ និងទីក្រុងឧស្សាហកម្ម Nagoya នៅថ្ងៃសុក្រ ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និយាយថា ពួកគេគ្រោងនឹងលុបចោលជើងហោះហើរក្នុងស្រុក ១៩១វ៉ុល និងជើងហោះហើរអន្តរជាតិ ២៦វ៉ុល ដែលភាគច្រើននៃជើងហោះហើរទាំងនេះ ធ្វើដំណើរចាកចេញ ឬមកដល់អាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ នៅថ្ងៃសុក្រនេះ ។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ ANA បានប្រកាសថា ពួកគេនឹងលុបចោល ជើងហោះហើរក្នុងស្រុក ២៨០វ៉ុល ដែលគ្រោងនឹងហោះហើរនៅថ្ងៃសុក្រ ជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរជាង ៦ម៉ឺននាក់ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm