អាជ្ញាធរមីនធ្វើយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និង គ្រាប់មិនទាន់ផ្ទុះ នៅតំបន់ដែលកើតមានគ្រោះថ្នាក់ច្រើនជាងគេក្នុងឆ្នាំ២០២៤នេះ

2024/08/16 02:15:04 am        108

(ព្រះវិហារ) ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំការធ្វើយុទ្ធនាការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ រដ្ឋបាលស្រុកជាំក្សាន្ត ក្រុមប្រឹក្សាឃុំ ប្រតិបត្តិករសកម្មភាពមីន លោកតា លោកយាយ ប្រជា ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ។

  ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវចំនួនជន រង គ្រោះដោយសារគ្រាប់មីន និងគ្រាប់មិន ទាន់ផ្ទុះក្នុងឆ្នាំ២០២៤នេះ ដែលត្រឹមរយៈពេល ៧ខែដើមឆ្នាំ ចំនួនជនរងគ្រោះមានចំនួន ៣៧នាក់។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា តួលេខនេះ បានកើនឡើងរហូតដល់ ៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានជនរងគ្រោះចំនួន ២៣នាក់។ ករណីគ្រោះថ្នាក់នេះ មិនត្រឹមតែធ្វើឱ្យប្រជាពល រដ្ឋបាត់បង់ជីវិត របួស និង ពិការអវយវៈ ក៏ដូចជាខូច ខាតដល់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ វាថែមប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចសង្គមរយៈ ពេលយូរទៀតផង។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តទៀតថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការងារបោសសម្អាតមីន និងទទួលបាននូវសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅ តែបន្តកើតមានឡើង ជាពិសេសនៅតាមតំបន់សង្ស័យ និងតំបន់មិនទាន់បានកំណត់អត្តសញ្ញាណចម្ការមីនរួច។ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ បន្តអនុវត្តន៍អនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តផ្តល់នូវកិច្ចសហការឱ្យកាន់តែសកម្មជាមួយអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដើម្បីបង្កើនការចូលរួមឱ្យបានកាន់តែខ្លាំង ក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយ ដល់ប្រជាសហ គមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម។ 

ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ ធ្ងន់ថា សុខសន្តិភាពដែលយើងមានបានរហូតដល់សព្វថ្ងៃ គឺបានមកពីការលះបង់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបានឯកភាពជាតិ និងបាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលបានចូលរួមជា មួយសម្តេចតេជោ ក្នុងការកសាងជាតិតែមួយក្រោមម្លប់សន្តិភាព ព្រមទាំងបានផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តជូនសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដឹកនាំប្រទេសជាតិ និងរក្សានូវសន្តិភាព។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការញុះញង់ និងត្រូវប្រឆាំងដាច់ខាងចំពោះទង្វើទាំងឡាយណា ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសមួយក្តាប់តូច ដែលប៉ុនប៉ងផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ និងជឿជាក់នូវការសម្រេចរបស់រាជរដ្ឋាភិបាល រួមគ្នាដើម្បីរក្សាសន្តិភាព ការអភិវឌ្ឍ ជូនប្រទេសយើង និងកូនចាំជំនាន់ក្រោយ៕

អត្ថបទ,ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        121
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        102
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm