សេត​វិមាន​៖ លោក Biden និង​លោក Xi បាន​ពិភាក្សា​គ្នា​ដើម្បី​ជៀសវាង​ជម្លោះ​រវាង​អាមេរិក ​និង​ចិន​

2021/09/10 09:07:59 pm        810

​អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ពិភាក្សា​គ្នា​ជាមួយ​សម​ភាគី​ចិន​គឺ​លោក​ប្រធានាធិបតី Xi Jinping ជា​លើកដំបូង​ក្នុង​រយៈពេល ៧​ខែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ជំរុញ​ឲ្យ​មានការ​ធានា​ថា ​“ការប្រកួតប្រជែង​” រវាង​មហាអំណាច​ទាំងពីរ​មិន​ក្លាយ​ជា​ “ជម្លោះ​” ទេ​។

​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​ក្នុងអំឡុងពេល​នៃ​ការសន្ទនា​តាម​ទូរស័ព្ទសារ​របស់​លោក Biden គឺថា​ សហរដ្ឋអាមេរិក​ចង់​ធានា​ថា​ "ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​នៅ​តែ​មាន​ដដែល ហើយ​យើង​ចង់​មិន​ឲ្យ​ស្ថានភាព​ដែល​យើង​មាន​បច្ចុប្បន្ន​ ឈាន​ទៅ​រក​ជម្លោះ​ដោយ​អចេតនា​ពេល​អនាគត​នោះ​ទេ"​។​ គួរ​ឲ្យ​ដឹង​ថា នេះ​គឺជា​ការសន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​របស់​មេដឹកនាំ​មហាអំណាច​ទាំង​២ ចាប់​តាំង​ពី​ខែ​កុម្ភៈ​នៅ​ពេល​ដែល​លោក​ទាំង​២ បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​ ២​ម៉ោង​ភ្លាមៗ​បន្ទាប់ពី​លោក Biden កាន់​តំណែង​បន្ត​ពី​លោក Donald Trump​។

​ទំនាក់ទំនង​អាមេរិក​-​ចិន​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត ក្រោម​ការដឹកនាំ​របស់​លោក ​Trump ដែល​បាន​ចាប់ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ទី​១ និង​ទី​២។ រដ្ឋបាល​របស់​លោក Biden ខណៈ​ពេល​ដែល​កំពុង​ជំរុញ​ឱ្យ​មាន​ពហុភាគី​និយម និង​ការ​បញ្ចប់​នូវ​មនោគមវិជ្ជា​ “គិត​ពី​ប្រយោជន៍​អាមេរិក​មុនគេ​” របស់​លោក Trump នៅ​តែ​រក្សា​ការដំឡើង​ពន្ធ​នាំចូល និង​នៅ​តែ​មាន​ភាព​តានតឹង​លើ​វិស័យ​ដទៃ​ទៀត​ នៃ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1131
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        567
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm