រូបភាពតំបន់ភាគខាងកើតអ៊ីស្រាអែលជាប់ព្រំដែនលីបង់ ឃើញផ្សែងហុយលើអាកាស នាថ្ងៃព្រហស្បតិ៍នេះ និងសំឡេងផ្ទះគ្រាប់ ត្រូវបានលាន់ឮ ។
សំឡេងសឺរ៉ែនរោទិ៍ អាចឮផងដែរ ចេញពីតំបន់ភាគខាងជើងអ៊ីស្រាអែល ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បាននិយាយកាលពីថ្ងៃពុធថា លោកមានជំនឿថា ការផ្ទុះសង្រ្គាមពេញលេញ រវាងអ៊ីស្រាអែល និងក្រុមជីវពលដ៏មានអំណាចហេសប៊ូឡារបស់លីបង់ អាចនឹងចៀសផុត ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវការបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្កាហ្សាដោយមិនត្រូវពន្យាពេលបន្ថែមទៀតនោះទេ ។
ក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារឆ្លងព្រំដែនលើអ៊ីស្រាអែល ភ្លាមៗក្រោយកងកម្លាំងអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបនឹងការវាយប្រហារសម្លាប់មនុស្សរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។
ខណៈពេលនោះដែរ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ ត្រូវបានសម្លាប់ ដោយសារសកម្មភាពសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕