ក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សានឹងអនុញ្ញាតឱ្យប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែន Adre ជាមួយប្រទេសឆាដ រយៈពេលបីខែ ជាចំណាត់ការមួយរង់ចាំជាយូរមកហើយ ដោយទីភ្នាក់ងារផ្តល់ជំនួយ ដែលកំពុងព្យាយាមបញ្ជូនជំនួយទៅកាន់តំបន់នានា នៅទីក្រុង Darfur ដែលត្រូវបានគំរាមកំហែងដោយគ្រោះទុរ្ភិក្ស។

អង្គការឃ្លាំមើលពិភពលោក បាននិយាយថា មនុស្សជាង៦លាននាក់ ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងនៅទូទាំងទីក្រុង Darfur ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ជាគូប្រជែងរបស់កងទ័ព ក្នុងសង្គ្រាមរយៈពេល១៦ ខែមកនេះ ហើយគ្រោះទុរ្ភិក្សបានរួមរឹតនៅក្នុងជំរំ Zamzam នៃរដ្ឋ North Darfur ។

រដ្ឋាភិបាលសម្ព័ន្ធកងទ័ព បានរារាំងការដឹកជញ្ជូនជំនួយកាលពីខែកុម្ភៈ តាមរយៈច្រកឆ្លងកាត់ Adre ចូលទៅក្នុងទឹកដីដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដោយចោទប្រកាន់ថា វាត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអាវុធ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរកឃើញកាលពីដើមឆ្នាំនេះថា ការចោទប្រកាន់ថាកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានទទួលការដឹកជញ្ជូនអាវុធមកពីប្រទេសអារ៉ាប់រួម តាមរយៈប្រទេសឆាដ គឺគួរឱ្យជឿជាក់បាន។ ប៉ុន្តែប្រទេសអារ៉ាប់រួម និងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានបដិសេធរឿងនេះ។
ទីភ្នាក់ងារជំនួយ បាននិយាយថា ការហាមឃាត់លើការប្រើប្រាស់ផ្លូវឆ្លងកាត់ ដែលគ្រប់គ្រងដោយ កងកម្លាំងគាំទ្ររហ័ស(RSF) កំពុងតែធ្វើឲ្យជាប់គាំងជំនួយរាប់ពាន់តោននៅក្នុងប្រទេសឆាដ ដោយសារតែការឆ្លងកាត់ត្រូវបានអនុម័តដោយកងទ័ព បានតែទៅកាន់តំបន់ al-Tina ជន់លិចដោយសារជំនន់ទឹភ្លៀងតែប៉ុណ្ណោះ។