ភ្ញៀវបរទេសស្នាក់នៅភ្នំពេញមិនគាំទ្រក្រុមប្រឆាំងជ្រុលនិយមបង្កអស្ថិរភាពសង្គម

2024/08/16 07:05:36 pm        238

គ្រប់ភ្ញៀវបរទេសស្នាក់នៅកម្ពុជាដើម្បីប្រកបអាជីវកម្ម ធ្វើការងារ និងទេសចរណ៍ ក្នុង​អំឡុង​ពេល​នេះ បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព សណ្តាប់ធ្នាប់ល្អប្រសើរ បង្កលក្ខណៈ​ឲ្យជន​បរទេស​នានាចាប់អារម្មណ៍ចង់មកវិនិយោគ និងធ្វើដំណើរទេសចរណ៍កម្សាន្តមកកម្ពុជា ហើយ​បើ​កម្ពុជា​មិនមានសន្តិសុខ សណ្តាប់ធ្នាប់ មិនមានស្ថិរភាពនយោបាយសង្គមល្អ គឺគេមិនត្រូវការមក​កម្ពុជា​នោះ​ទេ។

បើតាមភ្ញៀវបរទេស នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែសីហានេះថា ថ្មីៗ​នេះ មានភ្ញៀវបរទេសខ្លះៗ បានដឹងអំពីសកម្មភាពខ្លះៗ ដែលក្រុម​ប្រឆាំង​ជ្រុលនិ​យម​មួយ​ចំនួ​ន​បាន​គំរាម​ធ្វើបាតុកម្ម បង្កភាពអត់សណ្តាប់ធ្នាប់ ដែលគ្រប់សកម្មភាព​ញុះញង់​នេះ​គឺ​បង្ក​រំខាន​ដល់​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប៉ះពាលការប្រកបអាជីវកម្ម និងទេសចរណ៍​ដែល​គេ​មិន​ត្រូវ​ការ ខណៈស្ថានភាពកម្ពុជា បច្ចុប្បន្ន មានរាជរដ្ឋាភិបាលដឹកនាំល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ មាន​ការអភិវឌ្ឍ អ​គារខ្ពស់ៗច្រើន ឯទឹកមុខពលរដ្ឋខ្មែរមានភាពញញឹមរាក់ទាក់ ផ្តល់ភាពកក់ក្តៅ​ដល់​ភ្ញៀវ​បរទេសស្នាក់នៅកម្ពុជា ដើម្បីប្រកបអាជីវកម្ម ធ្វើការងារ និងដើរកម្សាន្ត​ទេសចរណ៍​នានា​។

សូមបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរបរទេសមួយចំនួន មុនមកដល់ទឹកដីកម្ពុជា គឺគេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់មកពីប្រទេសឡាវ និង ប្រទេសវៀតណាម សង្កេតឃើញតាម នៅតំបន់ព្រំដែន​កម្ពុជា ឡាវ វៀតណាម គឺមានការអភិវឌ្ឍល្អប្រសើរ មានផ្លូវស្អាតស្រួលធ្វើដំណើរ ការឆ្លង​ដែន​មាន​ការ​ត្រួតពិនិត្យច្រើន ទេសភាពស្រស់ស្អាត​ទាក់​ទាញ​ទស្សនា​ម្តង​ហើយ​ចង់​មក​ទស្សនា​ម្តង​ទៀត​៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm