ថៃបានយកនាំយកផលិតផលមិនប៉ះពាល់បរិស្ថានជាច្រើនប្រភេទ បង្ហាញលើទីផ្សារកម្ពុជា

2024/08/16 07:15:43 pm        201

ថៃបានយកនាំយកផលិតផលដែលមិនប៉ះពាល់បរិស្ថានជាច្រើនប្រភេទ មកដល់តាំងបង្ហាញ និង​លក់ ក៏ដូចជាការស្វែងរកដៃគូ ពាណិជ្ជកម្ម ដើម្បីចែកចាយផលិតផលរបស់ខ្លួន ខណៈ​កម្ពុជា​គឺ​ជា​ប្រទេសដែលប្រជាជាជន ពាណិជ្ជករ និងអ្នកធ្វើអាជីកម្មថៃ ចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារមួយនេះ។

លោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកានចាណៈ (Nirawat Rangseekanjana) អគ្គទីប្រឹក្សា​ពាណិជ្ជ​កម្ម​ប្រចាំ​ស្ថាន​ទូត​ថៃនៅកម្ពុជា លើកឡើងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃ (BCG THAI FESTIVE FAIR 2024) នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញ ផលិតផលដែលមានគុណភាព មិន​ប៉ះ​ពាល់ដល់បរិស្ថាននេះ ក្នុងនោះក្រុមអ្នកធ្វើអាជីវកម្មនៅប្រទេសថៃ តែងតែព្យាយាមផលិតនូវ ផលិត​ផលរបស់ខ្លួន ឱ្យជាមិត្តនិងបរិស្ថាន និងមិនប៉ះពាល់ដល់បរិស្ថាន ជាក់ស្តែង​ការ​នាំ​យក​ផលិតផ​ល​មកតាំងពិព័រណ៍ ចាប់ពីថ្ងៃទី ១៥ ដលថ្ងៃទី ១៨ នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​នា​ពេល​នេះ​ មានចំនួនប្រមាណជាប់ ៣០០ ស្តង់ ដែលភាគីច្រើនសុទ្ធសឹងជា ផលិតផល​ដែល​មាន​ស្លាក​សញ្ញា Recyle មានន័យថា, ផលិតផលដែលអាចកែច្នៃវិញបាន។

លោក បន្តទៀតថា ជុំវិញផលិតផលនេះ សម្រាប់នៅក្នុងប្រទេសថៃ ត្រូវបាន​ប្រជាជន​ថៃ​គាំទ្រ​យ៉ាង​ខ្លាំង និងមានដាក់តាំង លក់នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃផងដែរ និងបានចែក​ចាយ​ទៅ​កាន់​ទី​ផ្សារអឺរ៉ុប ចិន និងនៅសហរដ្ឋអាមេរិកជាដើម ចំណែក នៅពេលនេះ ក្នុងនាមកម្ពុជា​គឺ​ជា​ប្រទេសជិ​ត​ខាងភូមិផងរបងតែមួយ និងក៏ជាទីផ្សារដែលប្រជាជាជន ពាណិជ្ជករ និងអ្នកធ្វើ​អាជីកម្ម ថៃចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ទើបមានព្រឹត្តិការណ៍នាពេលនេះ ដើម្បី​ដាក់​តាំង​បង្ហាញ​បន្ថែម ប្រជាជនកម្ពុជាបានស្គាល់កាន់ តែច្បាស់ និងជាវយកផលិផលទាំងនេះសម្រាប់ប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃ។

ឯកឧត្តម ឆើតគៀត អត្ថកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូ​ត​ថៃ​ប្រចាំ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា លើកឡើងថា ពិព័រណ៍ BCG Thai Festive Fair បានបង្កប់នូវគោលការណ៍នៃ Bio-Circular-Green Economy ដែលមិនត្រឹមតែឆ្លុះបញ្ចាំងពីការ យកចិត្តទុកដាក់របស់យើង ចំពោះ​ការ​អភិវឌ្ឍប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើក្នុងក្របខណ្ឌសម្រាប់ការលើក កម្ពស់ ការអនុវត្តអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងការច្នៃ​ប្រឌិត​ដែល​ពិភពលោក​កំពុង​ឆ្ពោះ​ទៅមុខ។

ទាក់ទិនពិព័រណ៍នេះដែរ, ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ផង​ដែរថា តាមរយៈ ព្រឹត្តិការណ៍នេះ គឺជាការពង្រឹងចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ និងក៏ជាការស្វែងយល់ពីសក្តានុពលដ៏ធំធេងសម្រាប់ សេដ្ឋកិច្ច និងកិច្ចសហការ ជា​ពិសេស​ជា​ការជំរុញដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃបន្ថែមផងដែរ ដើម្បីជំរុញ​ឱ្យ​មានកំណើនកាន់តែល្អប្រសើរ សម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm