អាជីវករតាមផ្សារប្រឆាំងដាច់ខាតចំពោះការញុះញង់ឱ្យធ្វើបាតុកម្មដែលបង្កបញ្ហាដល់សង្គមជាតិ

2024/08/16 07:36:21 pm        180

ក្រុមអាជីវករនៅតាមផ្សារ បង្ហាញភាពមិនពេញចិត្ត និងប្រឆាំងដាច់ខាតចំពោះការញុះញង់​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំងរាជរដ្ឋាភិបាល។ ក្រុមអាជីវករមើលឃើញថា ទង្វើនេះជាសកម្មភាពខុសច្បាប់ បង្ក​ចលាចល បង្កផលប៉ះពាល់ដល់សង្គមជាតិ ដែលកំពុងមានក្ដីសុខសាន្ត។

ប្រធានគណៈកម្មការ ក៏ដូចជាអាជីវករនៅផ្សារ ទួលទំពូង ប្រកាសប្រឆាំងដាច់​ខាត​ចំពោះ​ជន​អគតិ ដែលកំពុងផ្សព្វផ្សាយ ញុះញង់ឱ្យមានការធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលកម្ពុជា ដោយ​លើក​ហេតុផលចង់ឱ្យកម្ពុជាដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម។

ក្រុមអាជីវករមើលឃើញថា សកម្មភាពញុះញង់ឱ្យធ្វើបាតុកម្មនេះ ជាសកម្មភាពខុសច្បាប់ មាន​ចេតនា​អាក្រក់ ចង់បង្កចលាចល បង្កបញ្ហាដល់សង្គមជាតិ និងបំផ្លិច​បំផ្លាញ​ក្ដីសុខសាន្ត​របស់​កម្ពុជា ក្នុងពេលបច្ចុប្បន្ន។ ក្នុងនាមអាជីវករ និងជាប្រជាពលរដ្ឋកម្ពុជា បានសំណូមពរ​ឱ្យ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់ទាំងនេះខណៈប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវការភាពសុខសាន្ត ត្រូវ​ការ​សុខ​សន្តិភាព ត្រូវការភ្ញៀវទេសចរ ត្រូវការកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោង​ធ្វើ​បាតុកម្ម​របស់ក្រុមជ្រុលនិយម គឺជាទង្វើខុសច្បាប់ ជាផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិ មិន​ត្រឹម​តែ​ខុស​ទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសផងដែរ ទៅ​នឹង​ច្បាប់​ស្តីពីការប្រឆាំងនឹងភេរវកម្ម និងបទប្បញ្ញត្តិជាធរមាន អាស្រ័យ​ទៅ​តាម​ករណី​ប្រព្រឹត្ត​ជាក់​ស្តែង​នីមួយៗ​។

តាមមាត្រា និងទោសទណ័្ឌ ជនដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដើម្បីដណ្តើមអំណាច តាម​មធ្យោបាយ​ក្រៅ​ពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាន គឺជាបទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ត្រូវ​ផ្តន្ទា​ទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិន​បើ​ជន​ល្មើស​ជា​អ្នក​រាជ​ការ​សាធារណៈ​ត្រូវ​ដាក់ពន្ធនាគារអស់មួយជីវិត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        155
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm