កងកម្លាំងប្រដាប់អាវុធ ប្រឆាំងដាច់ខាត រាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនា​ប៉ុនប៉ង​ផ្តួល​រំលំរដ្ឋាភិបាលស្របច្បាប់

2024/08/16 08:19:05 pm        203

កងកម្លាំងប្រដាប់អាវុធ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់១០០ភាគរយ ក្នុងការការពារ និង ប្រឆាំង​ដាច់ខាតរាល់អំពើទុច្ចរិតទាំងឡាយណា មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា ៖ ដោយ​ទទួល​បាន​បទ​បញ្ជា​ពីឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ កងកម្លាំងនគរបាលនៅទូទាំងខណ្ឌរបស់ដង្កោ បានត្រៀម​ជា​ស្រេច​១០០​ភាគ​រយហើយ ដើម្បីត្រៀមបង្ក្រាបរាល់ជនអគិតិ និងជនឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែល​រៀប​ចំគម្រោងប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាល ដោយយក​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV - DTA មកធ្វើជាលេស ហើយញ៉ុះញ៉ុងពលរដ្ឋស្លូតត្រង់ឱ្យក្រោកបះបោរ ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ន ។

លោកអធិការបន្ថែមថា ប្រសិនបើមានការប្រមូលផ្តុំណាមួយ ក្នុងចេតនារៀបកម្លាំងប៉ះបោរ កម្លាំង​នគរបាល នឹងបង្ក្រាបភ្លាមៗតែម្តង ពោលគឺមិនឱ្យកើតមានឡើងក្នុងមូលដ្ឋាននោះឡើយ ។ លោក​ប្តេជ្ញា ការពារដាច់ខាត មិនបណ្តោយឱ្យជនមួយក្តាប់តូច ធ្វើឱ្យប្រទេសជាតិ​ដែល​កំពុង​ជួប​សុខ​សន្តិភាព វិលទៅរកភាពចលាចល ឬឈានទៅជួបសង្គ្រាមស៊ីវិលជាលើកទី២ទៀតនោះទេ ។

អធិការដដែលបញ្ជាក់ថា គិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិសម្តេចតេជោ ហ៊ុន សែ ន បន្ត​ដល់​អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាមិនទាន់មានការ​បាត់បង់​ទឹក​ដីសូម្បី១​មីលីម៉ែត្រ​នៅ​ឡើយ​នោះ​ទេ ។ ហើយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV - DTA គឺ​ជា​អភិវឌ្ឍន៍ជាតិ មិនមែនជាការកាត់ទឹកដីដែលជាអធិបតេយ្យភាពរបស់ខ្លួន ទៅឱ្យជាតិសាសន៍ ឬ​ប្រ​ទេសដទៃជាអ្នកគ្រប់គ្រង ដូចក្រុមប្រឆាំងក្រៅច្បាប់លើកឡើងនោះឡើយ ។

គួរបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ មានកម្លាំងនគរបាល និងកម្លាំងកង​រាជ​អាវុធ​ហត្ថ​ បានត្រៀមលក្ខណះរបស់ខ្លួនរួចរាល់ជាស្រេច ក្នុងបុព្វហេតុការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាជន និងសង្គមជាតិទាំងមូល ពិសេស គឺត្រៀមដើម្បីប្រឆាំង និងបង្ក្រាប រាល់ក្រុម​ជន​ទុច្ចរិត​ទាំង​ឡាយ ដែលប៉ងផ្តួលរំលំរាជរដ្ឋាភិបាលរបស់កម្ពុជា ដោយមិនបណ្តែត​បណ្តោយ​ឱ្យ​សង្គម​ជាតិ​ធ្លាក់​ចូល​ទៅ​រកភាពវឹកវរក្នុងមួយវិនាទីណាមួយនោះឡើយ ៕ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        165
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        143
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm