លោក អាបាស និយាយថា ការទទួលស្គាល់ប៉ាឡេស្ទីនបង្រួបបង្រួម គឺជាគន្លឹះឈានទៅរកសន្តិភាព

2024/08/16 09:41:04 pm        913

ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអង់ការ៉ារបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគ្មានការទទួលស្គាល់ជាអន្តរជាតិចំពោះប៉ាឡេស្ទីនបង្រួបបង្រួមទេនោះ នឹងមិនមានសន្តិភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់នោះទេ។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃពុធ លោកប្រធានអាជ្ញាធរ បានធ្វើសុន្ទរកថានៅក្នុងសភាទួរគីជាលើកដំបូង ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុន។

ក្នុងអំឡុងថ្លែងសុន្ទរកថានោះ លោកបានបញ្ជាក់ថា សង្គមអន្តរជាតិ មិនគួរនៅស្ងៀមចំពោះជម្លោះនៅតំបន់ហ្កាហ្សាទេ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនចំនួនបីដង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីសម្រេចទាក់ទងនឹងតំបន់ហ្កា ហ្សា ហើយថា សេចក្តីសម្រេចដែលបានអនុម័តទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន មិនត្រូវបានអនុវត្តទេ។

លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះឈានទៅរក សន្តិភាព សាមគ្គីភាព និងវិបុលភាពនៃតំបន់។ លោកបានបន្ថែមថា ប្រសិនបើប្រជាជនប៉ាឡេស្ទីន មិនសម្រេចបាននូវឯកភាពជាតិទេ វាអាចពិបាកក្នុងការទទួលបានជ័យជម្នះចុងក្រោយណាស់។

បច្ចុប្បន្ននេះ រដ្ឋប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ដោយរដ្ឋសមាជិក ១៤៥ របស់អង្គការសហប្រជាជាតិ ប៉ុន្តែវានៅតែជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ជំនួសឲ្យសមាជិកភាព។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm