ក្រុមហ៊ុនចំនួន ៧០០ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ បានកំពុងដំណើរក្នុងតំបន់សេដ្ឋកិច្ចពិសេស

2024/08/16 09:59:12 pm        117

ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានចំនួន ២៦ កន្លែង ដែលកំពុងដំណើរ បានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្រុមហ៊ុន/សហគ្រាស មានទំហំវិនិយោគសរុបប្រមាណជាង ២៨ ប៊ីលានដុល្លារអាមេរិក ដែលគម្រោងនេះនឹងមានបង្កើតជាបន្តបន្ទាប់។

​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងពិធីបើកកម្ម វិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នេះថា ប្រទេសសិង្ហបុរី គឺជាដៃគូ ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ក្នុងនោះយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគ ពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ ពីបរទេសឈានមុខទាំង ១០ បានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ កន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាដើម។ 

ក្នុងពិធីដែរ, ឯកឧត្តមអគ្គលេខាធិការ បានចែករំលែកនូវចំណុចគន្លឹះមួយចំនួន ដែលបានទាក់ទាញវិនិយោគិនសិង្ហបុរី មកបោះទីតាំងនៅកម្ពុជាដូចជា៖ កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេង និងមានជំនាញ, ទីតាំងយុទ្ធ សាស្ត្រ ដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី វិនិយោគិន ទទួលបានផលប្រយោជន៍ពីភាពងាយស្រួលក្នុងការប្រើប្រាស់ថាមពលស្អាត បៃតង ដោយប្រមាណ ៥៧% នៃការផ្គត់ផ្គង់ អគ្គិសនីរបស់កម្ពុជា គឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់កក្នុងការអភិវឌ្ឍវិស័យកសិកម្ម, ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវល្បឿន លឿនជាដើម ដែលជាលទ្ធផលនឹងជួយសម្រួលដល់ការអនុវត្តយុទ្ធសាស្ត្រ “ប្រទេសបូក" របស់អាជីវកម្ម។ ចំពោះគម្រោងអាកាស យានដ្ឋានថ្មីៗមាន អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ កំពុងដំណើរការ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោង បញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងជាប្រវត្តិ សាស្ត្រ ព្រែកជីកហ្វូណនតជោ និងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ឡាវ-វៀតណាម តាំងពីឆ្នាំ១៩៩៩ បានពង្រឹងជាបន្ត បន្ទាប់នូវបណ្តាញហេដ្ឋា រចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន និងវិបុលភាពសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេស ទាំងបីដូចជា បណ្តាញផ្លូវថ្នល់កាន់តែប្រសើរ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យទេសចរណ៍។

ឯកឧត្តម ជា វុទ្ធី បន្តឲ្យដឹងទៀតថា ក្រៅពីវវិធានខាងលើ, ចំពោះតំបន់វិនិយោគសំខាន់ៗ ក្នុងនោះកម្ពុជាមានតំបន់សេដ្ឋកិច្ច ពិសេស ដែលបច្ចុបន្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦ បានកំពុងដំណើរ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ ប៊ីលានដុល្លារអាមេរិក និងបង្កើតការងារបានជាង ១៨០ ពាន់កន្លែងផងដែរ។ បញ្ហានេះ, ឯកឧត្តម បានលើកទឹកចិត្តដល់វិនិយោគិនសិង្ហបុរី សូមពង្រីកការធ្វើអាជីវកម្មរបស់ពួកគេនៅកម្ពុជា និងអញ្ជើញវិនិយោគិន សិង្ហបុរីសក្តានុពល ពិចារណាជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm