លោក Biden និងលោកស្រី Harris បង្ហាញការរួបរួមក្នុងបក្ស ចំណែកលោក Trump បន្តវាយប្រហារ

2024/08/16 10:36:28 pm        36


ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអនុប្រធានាធិបតី Kamala Harris បានបង្ហាញពីការរួបរួមគ្នាមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ ខណៈដែលពួកគេបានប្រារព្ធព្រឹត្តិការណ៍សាធារណៈរួមគ្នាលើកដំបូង គិតចាប់តាំងពីលោកស្រី Harris បានជំនួសតំណែងលោក Biden ក្នុងនាមជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមការបោះឆ្នោតខែវិច្ឆិកា។

អំឡុងព្រឹត្តិការណ៍នោះ ការស្រែកពាក្យ «អរគុណ លោក Joe!» បានបន្លឺចេញមកពីក្នុងចំណោមទស្សនិកជន នៅមហាវិទ្យាល័យសហគមន៍ នាជាយក្រុងរបស់រដ្ឋ Maryland ខាងក្រៅទីក្រុងវ៉ាស៊ីនតោន។ នៅទីនោះ លោក Biden បានប្រកាសពីកិច្ចព្រមព្រៀងដ៏ធំមួយ ដើម្បីកាត់បន្ថយតម្លៃថ្នាំ សម្រាប់អ្នកចូលនិវត្តន៍ ជុំវិញកម្មវិធីសុខុមាលភាពសង្គម។

ប៉ុន្តែបុគ្គលដ៏លេចធ្លោបំផុត គឺលោកស្រី Harris ដែលបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយការបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ និងបានឡើងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា នៅក្នុងការស្ទង់មតិទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ចាប់តាំងពីលោកស្រីចូលប្រកួតប្រជែងភ្លាមៗ ដណ្ដើមកៅអីសេតវិមាន។ លោក Biden បានពោលសរសើរលោកស្រី Harris ថា៖ «ស្ត្រីម្នាក់នេះអាចក្លាយជាប្រធានាធិបតីដ៏ឆ្នើមម្នាក់»។

មិនយូរប៉ុន្មានបន្ទាប់ពីការបង្ហាញខ្លួនរួមគ្នារបស់ប្រធានាធិបតីអាមេរិក និងអនុប្រធានាធិបតីនោះ លោក Trump បានបញ្ចេញនូវការអត្ថាធិប្បាយដ៏ច្របូកច្របល់ និងជាញឹកញាប់ពេញទៅដោយកំហឹង ពីក្លិបវាយកូនហ្គោល New Jersey របស់លោក មុនពេលឆ្លើយសំណួរទៅអ្នកសារព័ត៌មានមួយចំនួនតូច។ អតីតប្រធានាធិបតីរូបនេះ បាននិយាយក្នុងន័យវាយប្រហារ ដោយលើកឡើងថា លោកស្រី Harris មាន «ទំនោរទៅរកកុម្មុយនីស្តខ្លាំង» ហើយនឹងមានន័យស្មើនឹង «ការបំផ្លាញខ្ទេចខ្ទីនូវក្តីសុបិន្តរបស់អាមេរិក»។

គួរបញ្ជាក់ថា មហាសេដ្ឋីអចលនទ្រព្យ ដែលរួបរឹតទៅដោយរឿងអាស្រូវ បានជួបការលំបាកក្នុងការជំរុញយុទ្ធនាការរបស់លោក គិតចាប់តាំងពីលោក Biden បានប្រកាសដកខ្លួនពីការប្រកួតប្រជែង កាលពីថ្ងៃទី២១ ខែកក្កដា ដោយសារមានការព្រួយបារម្ភ ក្នុងរង្វង់គណបក្សលទ្ធិប្រជាធិបតេយ្យពីភាពរឹងមាំរបស់លោក ក្នុងការបំពេញតួនាទីនេះ ខណៈដែលលោកមានវ័យ ៨១ឆ្នាំហើយនោះ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        4
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm