សម្ដេចតេជោ ៖ «ភាពជាម្ចាស់ប្រទេស» គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាព ពេញលេញ ប្រកបដោយនិរន្តរភាព

2021/09/12 06:11:07 pm        544

ភ្នំពេញ ៖ មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រុមប្រឹក្សាយោបល់២០២២ ក្រោមប្រធានបទស្តីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលចូលរួម​ដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាមេដឹកនាំ នៃប្រទេសនានាព្រមទាំងវាគ្មិនដែលជាអតីតប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ អតីតប្រធានាធិបតី និងមេដឹកនាំនៃប្រទេសជាច្រើនទៀតប្រមាណជា៥០ ប្រទេស បានរៀបចំ ឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១២កញ្ញា បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា ដើម្បី សន្តិភាពនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។

ជាមួយនឹងការវាយតម្លៃដោយរម្លឹកកោតសរសើរដល់សម្តេចតេជោ ហ៊ុនសែន ដែលតែងតែបាន​គាំទ្រ​និងផ្តល់គំនិត​ផ្តួចផ្តើម​ដល់មហាសន្និបាតនៃក្តីសង្ឃឹមដើម្បីសន្តិភាព អាស៊ី ប៉ាស៊ីហ្វិក ពី​សំណាក់លោកជំទាវ ហាក់ ចាហាន់មូន សហស្ថាបនិក នៃសហព័ន្ធសន្តិភាពសកល លោក បណ្ឌិត ថូ ម៉ាស ជីវាលស៍ ប្រធានសហព័ន្ធសន្តិភាពសកល ក៏ដូចជាបណ្តាវាគ្មិនសំខាន់ៗដទៃទៀត នៃវេទិកាផ្លាស់ប្ដូរទស្សនៈគ្នា ជាពិសេសការបង្រួបបង្រួម ដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា សម្តេចមានកិត្តិយស​និង​សោមនស្ស​បានចូលរួមថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកម្មវិធី «មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី ៧៖ ស្ថាប័នស្រាវជ្រាវ ឆ្នាំ២០២២» ក្រោមប្រធានបទ "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព កម្ពុជាសូមវាយតម្លៃខ្ពស់​ចំពោះ​ការ​រៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌ សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សម្តេចបញ្ជាក់ថា បច្ចុប្បន្ននេះ, ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ ដែលបាន​និងកំពុង​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិក​ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុង​ឡើងវិញ ដោយក្រុមតាលីបង់ ។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅ​ពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សារ និងប្តេជ្ញា​បញ្ចៀស​ព្រឹត្តិការណ៍​ស្រដៀងគ្នា​នេះ មិនឱ្យកើតឡើងម្តង ទៀតឡើយ ។


ច្បាស់ណាស់ថា, ទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួល យ៉ាង​ឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាពអំណាចសកល និងការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយដែលកាន់តែ​ស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត ។ ជាអកុសល នៅ ក្នុងកម្រិតណាមួយនោះ, ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយត្រូវបានគូសវាសឡើងរួចទៅហើយ ដែលការណ៍នេះ អាចនឹងរុញច្រានឱ្យមានការកើតឡើងនូវ​និន្នាការ​បន្ទច់បង្អាក់​មិនប្រក្រតី នោះគឺ រដ្ឋតូចៗកំពុងស្ថិតនៅក្រោមសម្ពាធឱ្យធ្វើការជ្រើសរើសភាគីម្ខាងៗ ដែលផ្ទុយពីឆន្ទៈ និងផលប្រយោជន៍ជាតិរបស់ខ្លួន។

សម្តេចបន្តថា ជាក់ស្ដែង, កម្ពុជា គឺជាឧទាហរណ៍គំរូមួយ ដែលគួរពិចារណាយកបទពិសោធន៍ ។ សន្តិភាព ពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការ​ចូលរួម​ពីភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស ។

សម្តេចគូសបញ្ជាក់ថា នាដើមទសវត្សន៍ឆ្នាំ ១៩៩០, កម្ពុជាមិន អាចសម្រេចបានសន្តិភាពពេញ​លេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកា អស់ប្រមាណ ២ ពាន់លាន​ដុល្លារអាមេរិក ។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែ ធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយនយោបាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង ។ ក្នុងន័យនេះ, សម្តេចក៏សូមគូសបញ្ជាក់ជាថ្មីម្តងទៀតថា យើងត្រូវតែមាន " ភាពជាម្ចាស់ប្រទេស" នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ ។

សម្តេចបន្តថា សម្តេចពិតជាមានមោទនភាព ដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ត្រូវបានសហ ព័ន្ធសន្តិភាពសកល ជ្រើសរើសបំពេញតួនាទីជាលេខាធិការដ្ឋាន​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិកនៃកម្មវិធី «ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២» ។

សម្តេចយល់ថា ស្ថាប័នស្រាវជ្រាវក៏មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកដោះស្រាយបញ្ហាវិបត្តិ និងលើកកម្ពស់ការរក្សាសន្តិភាព តាមរយៈការវិភាគស៊ីជម្រៅ និង ការបណ្តុះស្មារតីផ្លាស់ប្តូរ​មតិ​យោបល់ និងកិច្ចសន្ទនា ។ លើសពីនេះ, ស្ថាប័នស្រាវជ្រាវត្រូវផ្ដល់ អាទិភាពខ្ពស់លើភាពប្រាកដ​និយម, រក្សាស្មារតីស្ថាបនា, មិនប្រកាន់និន្នាការជ្រុលនិយម, លើក កម្ពស់គោលការណ៍​ស្វែងយល់​ពីគ្នា និងផ្តល់តម្លៃដល់ភាពចម្រុះ (diversity) ក្នុងការសិក្សាការ វិភាគ និងការដាក់ចេញនូវ​អនុសាសន៍​នានា ក្នុងបុព្វហេតុស្វែងរក និងរក្សាសន្តិភាព ជាពិសេសការ ធានាបាននូវការអភិវឌ្ឍ​ប្រកបដោយបរិយាបន្នដល់មនុស្សជាតិ ៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm