ក្រុមយុវជនស្រុកបាកានគាំទ្រ និងស្ម័គ្រចិត្តចូលរួមដាំស្តារព្រៃឈើឡើងវិញ​នៅផ្លូវអន្ទង់អាំង​ភ្នំ១៥០០ ស្រុកវាលវែង

2024/08/16 11:34:20 pm        988

ពោធិ៍សាត់៖ ក្រុមយុវជនមកពីបណ្តាភូមិ-ឃុំនានា ក្នុងស្រុកបាកានចំនួន១៣៣នាក់ បានរួម​គ្នា​ស្ម័គ្រចិត្ត​ចូលរួមដាំកូនឈើចម្រុះចំនួន៣៣៣ដើម នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុង​ស្រុក​វាលវែង ដើម្បីបង្ហាញពី​ទឹកចិត្ត​គ្រាំទ្រ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ដាក់​បញ្ជូល​តំបន់​ផ្លូវ​អន្ទង់​អាំង ឬបុប្ជាលាក់ខ្លួន ភ្នំ១៥០០ ជាតំបន់អភិរក្សបៃតង និងរីករាយ​ក្នុង​ការ​ចូលរួម​ក្នុង​យុទ្ធ​នាកា​រ​ដាំស្តារព្រៃឡើងវិញក្នុងតំបន់នេះ ។

ក្នុងឱកាសដឹកនាំក្រុមយុវជនស្រុកបាកាន ចូលរួមដាំស្តារព្រៃឈើឡើងវិញនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០នេះ ឯកឧត្តម បណ្ឌិត ទី ថានី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន បានលើកឡើងថា ដោយអនុវត្តន៍តាមប្រសាសន៍របស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ គោលបំណងនៃការដឹកនាំយុវជនដាំស្តារព្រៃឈើក្នុងពេលនេះគឺដើម្បីជម្រុញឱ្យយុវជនស្គាល់ពីតំលៃនៃធនធានធម្មជាតិ និងមានសកម្មភាពក្នុងការចូលរួមអភិរក្សការពារ ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារអន្តរក្រសួងដោះស្រាយតំបន់អន្ទង់អាំងភ្នំ១៥០០ឱ្យទៅជាតំបន់បៃតង បានអញ្ជើញដឹកនាំបើកយុទ្ធនាការដាំស្តារព្រៃឈើឡើងវិញ នៅផ្លូវអន្ទង់អាំង ជើងភ្នំ១៥០០ ក្នុងដំណាក់ការទី១ ដោយដើមឈើចម្រុះចំនួន៥ម៉ឺនដើម នឹងត្រូវដាំលើផ្ទៃដី៤៥ហិកតា មាន១៤ប្រភេទរួមមាន បេង ផ្ដៀក ខ្លឹមចន្ទន៍ នាងនួន ធ្នង់ គ្រញូង ត្រយឹង ឈើទាល ត្របែកព្រៃ ពពេល កកោះ អង្កាញ់ និងរំដួលជាដើម ដោយប្រើនឹងត្រូវប្រើរយៈពេលក្នុងការដាំចំនួន៣១ថ្ងៃ ដោយទទួលបានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី ។

សូមបញ្ជាក់ដែរថា តំបន់បុប្ផាលាក់ខ្លួននេះ ត្រូវបានកំណត់លើផ្ទៃដីប្រមាណ៨០០ហិកតា សម្រាប់កិច្ចការស្ដារបរិស្ថានឡើងវិញ ដោយត្រូវបានបែងចែកជា៣តំបន់៖ ១.តំបន់មិនត្រូវការដាំដើមឈើបន្ថែម មានផ្ទៃដីទំហំប្រមាណ៣០០ហិកតា, ២.តំបន់ត្រូវដាំដើមឈើឡើងវិញ មានផ្ទៃដីទំហំប្រមាណ៤០០ហិកតា និង៣.តំបន់ត្រូវដាំដើមផ្កាលំអរ អមសងខាងផ្លូវអន្ទង់អាំង ប្រវែងប្រមាណ៩.៨០០ម៉ែត្រ ដែលគិតជាផ្ទៃដីស្មើនឹងទំហំប្រមាណ១០០ហិកតា។ បន្ទាប់ពីការដាំដើមឈើដំណាក់កាលទី១នេះរួចរាល់ ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត និងក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ដែលទទួលបន្ទុកលើការងារនេះ គឺមានផែនការក្នុងការថែទាំ និងបន្តការដាំដើមឈើ ក្នុងដំណាក់កាលទី២ នៅអំឡុងរដូវវស្សាឆ្នាំ២០២៥ខាងមុខនេះ ជាបន្តទៀត ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm