ចិន​ គ្រោង​នឹង​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន​១​ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ២០២១

2021/04/27 09:59:58 am        31

​ចិន​៖ មន្ត្រី​សុខភាព​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​មាន​សមត្ថភាព​ផលិត​ប្រចាំឆ្នាំ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ១​ពាន់​លាន​ដូ​ស នៅ​ឆ្នាំ​២០២១​ខាងមុខ បន្ទាប់ពី​មានកម្ម​វិធី​ទ្រទ្រង់​របស់​រដ្ឋាភិបាល សម្រាប់​ការសាងសង់​រោងចក្រ​ថ្មីៗ​ជាច្រើន​កន្លែង​។​

​លោក​ ចេង ចុង​វ៉ៃ គឺជា​មន្ត្រី​មកពី​គណៈកម្មការ​សុខភាព​ជា​តិ​ចិន បាន​និយាយ​ថា យើង​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ៦១០​លាន​ដូ​ស នៅ​ដំណាច់​ឆ្នាំនេះ​។​

​លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នៅ​ឆ្នាំក្រោយ​យើង​មាន​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​រហូត​ជាង ១​ពាន់​លាន​ដូ​ស​។​

​ខណៈពេល​នោះដែរ ក្រុមហ៊ុន​ឱសថ​ខ្នាត​យក្ស Pfizer និង Moderna របស់​អាមេរិក គ្រោង​នឹង ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​ចំនួន ១​ពាន់​លាន​ដូ​ស​ផងដែរ ក្នុង​ឆ្នាំ ២០២១​។​

​លោក​ចេង បាន​និយាយ​ទៀតថា ការ​ចែកចាយ​វ៉ាក់សាំង​ទាំងនេះ នឹង​ផ្តល់​អាទិភាព​ដល់​ក្រុមការងារ​នៅ​ខ្សែបន្ទាត់​មុខ ដូចជា​ក្រុមការងារ​សុខភាព បុគ្គលិក​តាម​ព្រំដែន និង​មនុស្ស​ចាស់ មុនពេល​ដែល​យើង​អាច​ផលិត​បាន​សម្រាប់​សាធារណជន​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន បាន​លើកកម្ពស់​ការសាងសង់​ទីតាំង​ធ្វើតេស្ត​វ៉ាក់សាំង និង​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ហើយ​បច្ចុប្បន្ន ពួកគេ​មាន​គំរូ​វ៉ាក់សាំង ៩​ប្រភេទ​រួចហើយ​ដែល​កំពុង​សាកល្បង​លើ​មនុស្ស ក្នុង​នោះ វ៉ាក់សាំង ៤​ប្រភេទ កំពុង​សាកល្បង​នៅ​ដំណាក់កាល​ទី​៣ និង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm