ជប៉ុនចេញបញ្ជាឲ្យជម្លៀសខ្លួន ខណៈព្យុះទីហ្វុង Ampil បក់បោកកាន់តែកៀក

2024/08/17 02:55:03 am        162

ប្រទេសជប៉ុនបានចេញបញ្ជាមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន និងលុបចោលជើងហោះហើររាប់សិបវ៉ុល ខណៈដែលព្យុះទីហ្វុង «ដ៏ខ្លាំង» បានបោកបក់ជាមួយនឹងកម្លាំងខ្យល់ដ៏គ្រោះថ្នាក់ សំដៅទៅកាន់តែជិតនឹងភាគខាងកើតប្រទេស។

ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) នេះ បានព្យាករថា ព្យុះទីហ្វុង Ampil ស្ថិតនៅចម្ងាយ ១៧០គីឡូម៉ែត្រនៃភាគខាងត្បូងទីក្រុង Choshi ក្នុងខេត្ត Chiba នៅវេលាម៉ោង ៤រសៀល (ត្រូវនឹងម៉ោង ៧ ម៉ោងសកល) ដែលមានទីតាំងជិតទីក្រុងតូក្យូ នៅភាគខាងកើតតំបន់ Kanto។

JMA បានឲ្យដឹងថា ពេលនេះ ដោយកំពុងបើកបក់លើមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងល្បឿនដ៏លឿន ព្យុះទីហ្វុង Ampil ត្រូវបានគេរំពឹងថា នឹងចូលទៅកៀកតំបន់ទីក្រុងតូក្យូ នៅល្ងាចថ្ងៃសុក្រនេះ ជាមួយនឹង «កម្លាំងខ្យល់បក់បោកខ្លាំង» ដែលទំនងជា «បណ្តាលឲ្យអ្នកស្រុកមានរបួស ដោយសារកម្ទេចកម្ទីហោះហើររប៉ាត់រប៉ាយ ឬសូម្បីតែធ្វើឲ្យរថយន្តដឹកទំនិញកំពុងបើកបរក្រឡាប់។

គួរបញ្ជាក់ថា ព្យុះទីហ្វុងនេះ មានល្បឿនខ្យល់បក់ ៤៥ម៉ែត្រ ក្នុង ១វិនាទី ដោយល្បឿនខ្យល់អតិបរមា ៦០ម៉ែត្រ ក្នុង ១វិនាទី (២១៦គីឡូម៉ែត្រ ក្នុង ១ម៉ោង)។ ដោយការបក់បោកកាន់តែជិតទៅដល់របស់ព្យុះនេះ ទីក្រុងមួយចំនួន នៅតំបន់ Kanto និងកន្លែងផ្សេងទៀត ជំរុញឲ្យអ្នកស្រុកជម្លៀសចេញទៅរកទីកន្លែងសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm