CDC អ៊ឺរ៉ុប បង្កើនកម្រិតព្រមាន អំពីហានិភ័យជំងឺអុតស្វា

2024/08/17 03:29:15 am        41

មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (CDC) បានបង្កើនកម្រិតហានិភ័យរបស់ខ្លួនសម្រាប់ជំងឺអុតស្វា នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) នេះ ហើយបានស្នើឲ្យប្រទេសនានាបន្តផ្ដល់ការយល់ដឹងកម្រិតខ្ពស់ ក្នុងចំណោមអ្នកដំណើរដែលមកពីតំបន់រងផលប៉ះពាល់។

ទីភ្នាក់ងារនេះ បានលើកឡោះងថា ឥឡូវនេះ ខ្លួនមើលឃើញហានិភ័យ «កម្រិតមធ្យម» នៃជំងឺអុតស្វា បើប្រៀបធៀបទៅនឹង «កម្រិតទាប» នៅមុននេះ សម្រាប់ប្រជាជន និងអ្នកធ្វើដំណើរគ្រប់ទីកន្លែង។ មជ្ឈមណ្ឌលនេះបានបន្ថែមថា លទ្ធភាពនៃការបន្តឆ្លង ក្នុងទ្វីបអឺរ៉ុប នៅតែមានកម្រិតទាបនៅឡើយ ប្រសិនបើករណីឆ្លងជំងឺពីខាងក្រៅមក ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយវិធានការត្រួតពិនិត្យ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ការផ្ទុះឡើងនាពេលនេះ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានចាប់ផ្តើមជាមួយនឹងការរីករាលដាលនៃមេរោគឆ្លងដែលត្រូវបានគេស្គាល់ថា វីរុស I។ ប៉ុន្តែវីរុសប្រភេទថ្មី គឺ Ib ហាក់ដូចជារីករាលដាលកាន់តែងាយស្រួលជាង តាមរយៈការទាក់ទងជិតស្និទ្ធជាប្រចាំ ក្នុងនោះរួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។

កាលពីដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងទ្វីបអាហ្រ្វិកថា ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ បន្ទាប់ពីករណីវីរុស Ib បានចាប់ផ្តើមរីករាលដាលដល់ប្រទេសជិតខាងនៃប្រទេសកុងហ្គោ។

ហើយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) ករណីនៃការផ្ទុះថ្មីត្រូវបានបញ្ជាក់នៅក្នុងប្រទេសស៊ុយអែត ដែលជាសញ្ញាដំបូងនៃការរីករាលដាលរបស់ជំងឺនេះ នៅខាងក្រៅទ្វីបអាហ្វ្រិក។ CDC អឺរ៉ុបបានផ្តល់អនុសាសន៍ថា អាជ្ញាធរសុខភាពសាធារណៈ ត្រូវមានផែនការ និងរៀបចំ ដើម្បីឲ្យមានការរកឃើញយ៉ាងឆាប់រហ័សនៃករណីវីរុស I ដែលអាចទៅដល់អឺរ៉ុប។ ស្ថាប័ននេះព្យាករថា ផលប៉ះពាល់ពីវីរុសប្រភេទនេះ នឹងមានកម្រិតទាប នៅអឺរ៉ុប ប្រសិនបើការតាមដានឃ្លាំមើល និងវិធានការត្រួតពិនិត្យត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm