មេដឹកនាំបារាំង លោក Macron អញ្ជើញភាគីនានា ដើម្បីពិភាក្សាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី

2024/08/17 03:43:36 am        43


ការិយាល័យរបស់ប្រធានាធិបតី នៅថ្ងៃសុក្រ (ទី១៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា លោក Emmanuel Macron បានអញ្ជើញមេដឹកនាំគណបក្សមកពីសភាទាំង២ របស់ប្រទេសបារាំង ដើម្បីបើកកិច្ចពិភាក្សា នៅថ្ងៃទី២៣ ខែសីហា ក្នុងគោលបំណងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

បន្ទាប់ពីមាននូវការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ ខែកក្កដា ដែលបញ្ចប់ទៅដោយមានសភាជាប់គាំង និងផ្ដល់នូវលទ្ធផលបរាជ័យយ៉ាងធ្ងន់ធ្ងរការដល់ក្រុមចម្រុះនិយមកណ្តាលរបស់លោក Macron រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីជិតផុតអាណត្តិ លោក Gabriel Attal បានដឹកនាំប្រទេសបារាំង ឆ្លងកាត់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងនាមជារដ្ឋាភិបាលចាំផ្ទះ។

ដោយមានសន្តិភាពផ្នែកនយោបាយ អំឡុងការប្រកួតកីឡាអូឡាំពិកនេះ លោក Macron មានគោលបំណងជ្រើសរើសនាយករដ្ឋមន្ត្រី នៅពាក់កណ្តាលខែសីហា។ តែរហូតមកដល់ពេលនេះ លោកបានព្រងើយកន្តើយ ចំពោះបេក្ខជន ដែលទទួលបានការយល់ព្រមពីសម្ព័ន្ធភាពឆ្វេងនិយម គឺគណបក្ស New Popular Front (NPF) ដែលបានឈរនៅលំដាប់ទី១ ក្នុងការបោះឆ្នោត។

ការិយាល័យរបស់លោក Macron បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលបំណងនៃកិច្ចប្រជុំនាថ្ងៃទី២៣ ខែសីហា ជាមួយប្រធាននៃក្រុមគណបក្សនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា គឺដើម្បី «បង្កើតបានសំឡេងភាគច្រើនដ៏ទូលំទូលាយបំផុត និងស្ថិរភាពបំផុត ដែលអាចកើតមាន ដើម្បីបម្រើប្រទេស»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm