ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែកាប

2021/09/12 07:01:06 pm        616

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែរកាប នៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ។

ករណីបានកើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៤៣៤ តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

នគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ រើសអេតចាយ ទីលំនៅមិនពិតប្រាកដ ទី២ ឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រកដ ទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ កំពុងល្បាតសហប៉ុស្តិ៍នៃអធិការដ្ឋាននគរបាល​ខណ្ឌបឹងកេងកង ប្រទះឃើញជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាព លួចកាត់ខ្សែកាប​នៅចំណុច ផ្ទះលេខ៤៣៤ នៅពេលកំលាំងល្បាត ក្រុមជនសង្ស័យឃើញនាំគ្នាឡើង​ជិះម៉ូតូ​ម៉ាកស្គុបពី ជិះរត់គេចខ្លួន ភ្លាមនោះកម្លាំងក៏បានធ្វើការដេញតាម រហូតដល់មូលដ្ឋានប៉ុស្តិ៍​នគរបាលបឹងរាំង ខណ្ឌដូនពេញ ហើយកម្លាំងបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលបឹងរាំង ឃាត់ខ្លួនបានចំនួន០២នាក់​ ចំណែកម្នាក់ទៀត​បានជិះម៉ូតូ​រត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន​ នៅអធិការដ្ឋាននគតបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm