យុវជនភ្នំពេញអះអាងដាច់ខាតមិនចូលរួមបាតុកម្មដែលជះឥទ្ធិពលអាក្រក់ក្នុងសង្គមជាតិ

2024/08/17 04:47:22 pm        464

ក្រុមយុវជនដែលកំពុងរស់នៅ និងសិក្សាក្នុងរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត និងឲ្យដឹងដូចគ្នាថា នឹងមិនចូលរួមជាដាច់ខាតនូវការបំផុសបំផុល ញុះញង់ពីក្រុមអគតិមួយចំនួន ធ្វើការបាតុកម្មដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ ពីព្រោះជាទង្វើមិនត្រឹមត្រូវ ដែលនាំឲ្យបង្កផលផលប៉ះពាល់ដល់សង្គមជាតិ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មានប៊ីធីវី យុវជន គង់ ពេជ្រ សព្វថ្ងៃរស់នៅក្រុងភ្នំពេញ បាន​និយាយថា ទង្វើដែលក្រុមជ្រុលនិយមមួយចំនួនបានកំពុងធ្វើ និងញុះញង់ឲ្យធ្វើបាតុកម្មប្រឆាំង​រាជរដ្ឋាភិបាលទៅនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺជាការមិនត្រឹមត្រូវនោះទេ ព្រោះទង្វើនេះជាសកម្មភាពខុសច្បាប់ ​ថែមទាំងបង្កចលាចល បង្កផលប៉ះពាល់ ​ថែមទាំងរំខានដល់សង្គមជាតិទាំងមូលផងដែរ ខណៈកំពុងរស់នៅជាមួយ​សុខសន្តិភាព​យ៉ាងពេញលេញ។

ស្រដៀងគ្នានេះ យុវជន សុន វិស្សា មានស្រុកកំណើតមកពីខេត្តព្រះវិហារ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា បានបង្ហាញការគាំទ្រកិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ CLV និងអះអាងទៀតថា មិនចូលរួមធ្វើបាតុកម្មជាមួយក្រុមអគតិណាមួយក្នុងការ​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ ​ព្រោះជាទង្វើខុសច្បាប់ ខណៈកិច្ច​សហប្រតិបត្តិការនេះ បាននិងកំពុងធ្វើឲ្យខេត្តចំនួន៤ របស់កម្ពុជា រួមមាន៖ មណ្ឌលគិរី , រតនគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ​មានរយៈពេល ២៥ឆ្នាំ។ រហូតមកដល់ឆ្នាំ២០២៤នេះ មានកិច្ច​ប្រជុំ​ចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការតភ្ជាប់សេដ្ឋកិច្ច​របស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm