ការចរចាបទឈប់បាញ់ ត្រូវបានផ្អាក ក្នុងពេលមានការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល នៅហ្កាហ្សា

2024/08/17 07:13:35 pm        69

ផ្សែងហុយ និងធូលី នៅក្នុងជំរំជនភៀសខ្លួន al-Nuseirat តំបន់ហ្កាហ្សា គឺជាសញ្ញាច្បាស់លាស់នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ខណៈជនស៊ីវិលប្រញាប់ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកអ្នករបួស ឬស្លាប់ នៅកន្លែងកើតហេតុបានបញ្ជាក់ការពិតថា ការចរចាបទឈប់បាញ់ មិនទាន់ធានាបានដល់ការផ្អាកប្រយុទ្ធនៅឡើយទេ។ អ្នកសម្របសម្រួល បាននិយាយថាការចរចានៅក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ត្រូវបានផ្អាកកាលពីថ្ងៃសុក្រ ដោយអ្នកចរចា គ្រោងនឹងជួបគ្នាម្តងទៀត នៅសប្តាហ៍ក្រោយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម សហរដ្ឋអាមេរិក ប្រទេសកាតា និងអេហ្ស៊ីប បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញសំណើថ្មី ដោយបិទគម្លាតរវាងភាគីទាំងអស់នៅក្នុងវិធីមួយដែលអាចអនុញ្ញាតឱ្យមានការអនុវត្តយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀងមួយ។ ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្ននេះ ផ្លូវត្រូវបានកំណត់សម្រាប់លទ្ធផលនៃ ការសង្គ្រោះជីវិត ការនាំយកជំនួយទៅដល់ប្រជាជននៅតំបន់ហ្កាហ្សា និងការបន្ថយភាពតានតឹងក្នុងតំបន់។ ខណៈនៅក្នុងប្រទេសលីបង់ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់ អាចជាមធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការរីកធំជម្លោះបន្ថែមទៀត។

ការឈានទៅដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស នាំទៅរកបទឈប់បាញ់បន្ទាន់ ការបញ្ចប់ការសម្លាប់ជនស៊ីវិល និងការដោះដូរអ្នកទោស និងចំណាប់ខ្មាំង គឺជាគន្លឹះនៃការចាប់ផ្តើមនៃដំណោះស្រាយនៅក្នុងតំបន់នេះ ជាការចាប់ផ្តើមកាត់បន្ថយការរីកធំនៃជម្លោះ និងការចាប់ផ្តើមរពារតំបន់នេះ មិនឱ្យធ្លាក់ចូលទៅក្នុងភ្លើងនៃសង្គ្រាមរាលដាល។

យោងតាមចំនួនសរុបរបស់អ៊ីស្រាអែល បានឲ្យដឹងថា ជម្លោះ បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយលុកចូលអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១.២០០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។ យុទ្ធនាការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានពង្រាបតំបន់ហ្កាហ្សាភាគច្រើនទៅជាកម្ទេចថ្ម និងបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៤០.០០០នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។ អ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធក្រុមហាម៉ាស១៧.០០០នាក់។ 

មន្ត្រីអ៊ីស្រាអែល បាននិយាយថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ត្រូវបានគេរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        91
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        128
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm