សម្ដេច​តេ​ជោ​៖ កម្ពុជា​បាន​ដាក់​នូវ​បេក្ខភាព​រៀបចំ​ស៊ី​ហ្គេម ក្រោយ​ចិន​បើកភ្លើង​ខៀវ​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​

2021/09/13 09:28:14 am        585

​ស៊ីហ្គេម៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហើប​ថា កម្ពុជា​បាន​ដាក់​នូវ​បេក្ខភាព​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ បន្ទាប់ពី​សម្ដេច​បាន​ចាប់ផ្ដើម​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​ដៃគូដែល​ជឿ​ទុក​ចិត្ត​គ្នា ក្នុង​ក្រប​ខណ្ឌ​នៃ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន និង​ទទួលបាន​ភ្លើង​ខៀវ​ពី​មិត្ត​ចិន ក្នុង​ការផ្ដល់​វិភាគទាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបាន​មានប្រសាសន៍​បែបនេះ បន្ទាប់ពី​សម្ដេច និង​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេសនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធី​ប្រគល់ និង​ទទួល​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ដែល​ត្រូវ​នឹង​ថ្ងៃ​កម្ពុជា​សល់​រយៈពេល ៦០០​ថ្ងៃ​គត់ នៃ​ដំណើរ​ឆ្ពោះទៅរក​ពិធី​បើក​ផ្លូវការ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ បានកើត​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​ទំនាក់ទំនង​ដែកថែប រវាង​កម្ពុជា និង​ចិន ពិសេស​ក្រោម​គំនិត​ផ្ដួចផ្ដើម​ផ្ទាល់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​ឯកឧត្ដម ស៊ី ជី​ង ពីង ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នាំ​ឲ្យ​កម្ពុជា​មានលទ្ធភាព​ក្នុង​ការដាក់​បេក្ខភាព​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​ឆ្នាំ​២០២៣ តាមរយៈ​សមិទ្ធផល​មិន​នឹកស្មាន​ដល់ដែល​បានបង្ហាញ​វត្ត​មាននៅ​កម្ពុជា​ពេលនេះ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​បន្ថែមថា នេះ​គ្រាន់តែ​ជា​ពិធី​ប្រគល់ និង​ទទួល ប៉ុន្ដែ​ក្រោយ​ស្ងប់ស្ងាត់​កូ​វីដ សម្ដេច​នឹង​រៀបចំ​នូវ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទ្រង់ទ្រាយ​ធំ​មួយទៀត ក្រោម​អធិប​តិ​ភាព​សម្ដេច​ផ្ទាល់ និង​រំពឹង​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​ចូលរួម​ផងដែរ ពិសេស​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នកចូលរួម​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​អបអរសាទរ និង​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋមើលឃើញ​នូវ​សមិទ្ធផល​ទាំងឡាយ ដែល​សម្រេចបាន​តាមរ​យៈ​កិច្ចសហប្រតិបត្តិការ​ផ្លែផ្ការវាង​កម្ពុជា និង​ចិន។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន បាន​សម្ដែង​ការអបអរសាទរចំពោះ​សមិទ្ធផល និង​ជា​ចំណងដៃ​ប្រវត្តិសាស្ដ្រ​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ប្រទេស និង​ប្រជាជន​កម្ពុជា ដោយ​ឯកឧត្តម​រំពឹងថា តាមរយៈ​សមិទ្ធផល​ដែលជា​ជំនួយឥតសំណង​ដ៏​ធំជាងគេ​នៅ​ទ្វីបអាស៊ី​នេះ នឹង​ជួយ​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ជួយ​ឲ្យ​កម្ពុជា​ដណ្ដើមបាន​មេដាយ​កាន់តែច្រើន ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​ក្រោយ​ការ​ថ្លែង​សុន្ទរកថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង យី ក៏បានផ្ដល់​វត្តមាន​ធ្វើជា​សាក្សីក្នុងការ​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​តំណាង​ដោយ​មន្ដ្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ ក្នុងនោះ​កម្ពុជា​តំណាង​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស​ សម្រាប់​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ភាគី​ចិនតំណាង​ដោយ​ឯកឧត្តម ឈាន ខឺ​មីង អនុរដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​ចិន។​ ​គួរ​ដឹងថា វិមាន​កីឡា ឬ​កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវការកាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដោយ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ ១៦.៤​ហិកតា ទំហំ​សំណង់​ប្រហែល ៨៦,០០០​ម៉ែត្រការ៉េ និង​ចំណាយ​ថវិកា​ប្រមាណ ១៥០​លាន​ដុល្លារ។ កីឡដ្ឋាន​ដ៏​ទំនើប​នេះអាច​ផ្ទុក​អ្នកទស្សនា​បាន ៦​ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ ពិសេស​ត្រៀម​រៀបចំ​ពិធី​បើក​-​បិទ និង​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm