ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ច

2024/08/18 01:20:55 am        947

នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ ​សណ្តាប់ធ្នាប់សង្គម​ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ច សរុប ចំនួន ៤០០នាក់ ដើម្បីពន្យល់ឱ្យយល់ច្បាស់អំពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កុំឱ្យធ្លាក់ក្នុង​ឧបាយកល​របស់ក្រុមឧទ្ទាមប្រឆាំងមួយក្តាប់តូច​ ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជានាពេលខាងមុខ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញការប្តេជ្ញាចិត្ត ជឿជាក់លើរាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។

ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រី ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ចទាំងអស់ ដែលបានចំណាយ​ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមយ៉ាងផុលផុស និងយកចិត្តទុកដាក់ស្តាប់នូវការ​ពន្យល់អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច បានរៀបចំឧបាយកលអាក្រក់ និងណែនាំពលរដ្ឋឱ្យលង់តាមការឃោសនា ញុះញង់ បោក​បញ្ឆោតបំភ្លៃការ​ពិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីប៉ុនប៉ងបង្កើតសកម្មភាពបាតុកម្ម និងចលនាគ្រប់រូបភាព ដោយចោទប្រកាន់ទាំង​ងងឹតងងុលមកលើរាជរដ្ឋាភិបាល​ ក្នុងគោលបំណងប្រើប្រាស់រូបភាពបាតុកម្មនេះ ជាបដិវត្តពណ៌​ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដានសភាពការណ៍នេះឱ្យបានម៉ត់ចត់ និងត្រូវជួយអប់រំណែនាំដល់បងប្អូន សាច់ញាតិ ក៏ដូចជាប្រជាជនទូទៅកុំចាញ់ឧបាយកលទុច្ចរិត ញុះញង់ ក្នុងចេតនាបង្កចលាចល និងបំបែកបំបាក​ឯកភាពផ្ទៃក្នុងជាតិកម្ពុជា ជាពិសេស ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍ​នានាដែលរាជរដ្ឋាភិបាលដែលបាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចទាំងអស់ បានអបអរសាទរ និងគាំទ្រលើកស្លាក «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាគាំទ្រ​កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា ​នៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ផ្តួចផ្តើម​គំនិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះឆន្ទៈ​ដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាពិសេសគាំទ្រ និងប្តេជ្ញាអនុវត្តនូវ​យុទ្ធសាស្ត្របញ្ចកោណ ​ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ​ក្លាយជាប្រទេសមាន​ចំណូលខ្ពស់៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm