រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការគ្រប់គ្រង និងផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តកោះកុង

2024/08/18 03:18:03 am        174

កោះកុង ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះធ្វើអភិបាលកិច្ចការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តកោះកុង, នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសុខភាពសាធារណៈ គឺជាចលករដ៏សំខាន់ និងចាំបាច់ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវធ្វើកិច្ចការនេះឱ្យបានជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ ក្នុងការប្រតិបត្តិការងារផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកោះកុង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដែលមន្ទីរពេទ្យមានសកម្មភាពមមាញឹកក្នុងការផ្តល់សេវាសុខភាពជូនប្រពលរដ្ឋ និងទទួលបានការពេញចិត្តពីអ្នកទទួលសេវានិងក្រុមគ្រួសារអ្នកជំងឺ។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យផ្តល់ជាអាទិភាពក្នុងការពង្រឹង និងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ពង្រីកផ្នែកផ្តល់សេវាឯកទេស ដូចជាផ្នែកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ផ្នែកជំងឺផ្លូវចិត្ត ផ្នែកថែទាំនិងព្យាបាល ជំងឺភ្នែក ផ្នែកសង្រ្គោះបន្ទាន់កម្រិតធ្ងន់ជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសហគមន៍។

ចំណែកក្រុមការងារគ្រូពេទ្យខេត្តកោះកុង បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព។

ទន្ទឹមគ្នានោះដែរក្រុមគ្រួសារអ្នកជំងឺ បាននិយាយស្រដៀងគ្នាថា អ្នកគ្រូពេទ្យ លោកគ្រូពេទ្យ គ្រប់ជំនាញ បានយកចិត្តដាក់ និងប្រញាប់ប្រញាល់ មកទទួលអ្នកជំងឺ ដើម្បីផ្តល់ការពិនិត្យ ព្យាបាលឲ្យបានទាន់ពេលវេលា ជៀសផុតពីការឈានដល់ដំណាក់កាលធ្ងន់ធ្ងរដោយប្រការណាមួយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់ គណៈដឹកនាំមន្ទីរពេទ្យខេត្តកោះកុង ដែលបានខិតខំបំពេញការងារបានល្អ ចំនួនប្រជាពលរដ្ឋមកទទួលសេវាសុខភាពកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ អត្រាស្លាប់របស់អ្នកជំងឺមានការថយចុះ បរិស្ថាន និងសោភ័ណភាពរបស់មន្ទីរពេទ្យស្រស់ស្អាត ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យមានភាពល្អប្រសើរ និងមានការចូលរួមគាំទ្រពីសប្បុរសជន និងដៃគូអភិវឌ្ឍនានា។

សូមជម្រាបជូនដែលថា មន្ទីរពេទ្យខេត្តកោះកុង ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការផ្តល់សេវាសុខភាពសាធារណៈគំរូ ដែលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ នៅឆ្នាំ២០១៩៕

អត្ថបទ រដ្ឋា​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        119
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        102
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm