អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការអំពាវនាវរបស់បុគ្គល មី ដារ៉ា ឱ្យយុវជនចូលរួមប្រឆាំងរដ្ឋាភិបាល គ្មានទម្ងន់ឡើយ !

2024/08/18 04:17:06 am        808

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៧ ខែសីហានេះ បានលើកឡើងថា​ ការអំពាវនាវរបស់ បុគ្គល មី ដារ៉ា អតីតទាហានរត់ចោលជួរ ឱ្យយុវជនចូលរួមចលនាប្រឆាំងរាជរដ្ឋាភិបាលនោះ គឺគ្មានទម្ងន់នោះឡើយ។

ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី បុគ្គល មី ដារ៉ា បានចេញវីដេអូមួយ អំពាវនាវឱ្យយុវជន ចូលរួមក្នុងចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងធ្វើបាតុកម្មប្រឆាំង កិច្ចសហប្រតិបត្តិអភិវឌ្ឍន៍តំបន់ត្រីកោណ នៅថ្ងៃទី១៨ ខែសីហា ឆ្​នាំ២០២៤។

បើតា​មអ្នកនាំពាក្យក្រសួងការពារជាតិ, បុគ្គល មី ដារ៉ា មិនមែនជាយោធិនទៀតទេ ហើយការប្រើប្រាស់ឯកសណ្ឋានយោធា គឺត្រូវចាត់ទុកជាទង្វើខុសច្បាប់។ កាលពីនៅជាយោធា បុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទជាច្រើនលើកច្រើនសារ ព្រមទាំងបាន បោះបង់អង្គភាព ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ដោយបានរត់គេចខ្លួនពីការអនុវត្តច្បាប់ ទៅជ្រកកោណនៅប្រទេសអូស្រ្តាលី។

លោកអះអាងថា បន្ទាប់ពីបានទៅដល់អូស្រ្តាលី បុគ្គលនេះ បានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ហើយវាយប្រហារជាបន្តបន្ទាប់មកលើ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា។

«ការអំពាវនាវរបស់បុគ្គលរូបនេះ ឱ្យយុវជនចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអំពាវនាវនេះ នឹងមិនមានស្ថានភាពទម្ងន់ណាមួយមកលើ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជន នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ នាយឧត្តមសេនីយ៍។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សូមអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនោះឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm