ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានឆ្លៀតចូលពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរសោម ខេត្តពោធិ៍សាត់ ដោយពុំបានជូនដំណឹងមុន

2024/08/18 05:29:37 am        124

ពោធិ៍សាត់ ÷នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីចប់បេសកកម្មនៅខេត្តកោះកុង និងបន្តដំណើរឆ្ពោះទៅខេត្តប៉ៃលិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ នៅមណ្ឌលសុខភាពអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមិនព្រាងទុក។

ក្នុងឱកាសចុះពិនិត្យដោយមិនបានជូនដំណឹងទុកជាមុននេះ ឯកឧត្តមសាស្រ្តាចារ្យ និងជំនួយការម្នាក់បានធ្វើខ្លួនជាអ្នកជំងឺ និងក្រុមគ្រួសារជូនអ្នកជំងឺ។ ការចុះពិនិត្យក្នុងស្ថានភាពនេះ គឺដើម្បីពិនិត្យដោយផ្ទាល់ និងបែបជាក់ស្តែងមួយទិដ្ឋភាពផ្សេងទៀត ដើម្បីទទួលបានព័ត៌មាន ពីការបម្រើសេវាសុខាភិបាលរួមមាន ការប្រចាំការ អនាម័យ ការបដិសណ្ឋារកិច្ច ក្រមសីលធម៌ និងការផ្តល់សេវាជូនប្រជាជនគ្រប់ពេលវេលា ស្របទៅនឹងយុទ្ធសាស្រ្តគន្លឹះរបស់ក្រសួងសុខាភិបាល ក្នុងការដាក់ចេញការបម្រើសេវា ២៤ ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍។

ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាពអូរសោម ដោយឃើញមានការយកចិត្តទុកដាក់លើការពិគ្រោះ និងពិនិត្យអ្នកជំងឺ ទីកន្លែងសមរម្យ ប្រកបដោយអនាម័យ និងការទទួលអ្នកជំងឺដោយមិនមានការរើសអើង និងផ្តល់ឱសថបានត្រឹមត្រូវ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសេីរដល់មន្ត្រីសុខាភិបាល ចេះសាមគ្គីគ្នា ក្នុងការបម្រើការងារដោយឆន្ទះ ការត្រៀមលក្ខណៈទទួលអ្នកជំងឺគ្រប់ពេលជានិច្ច ក្នុងស្មារតីទទួលខុសត្រូវ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm