ស្ថិតិ​អស្ចារ្យ​ទាំង ៨ របស់ Cristiano Ronaldo ក្នុង​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ការ​វិល​ត្រលប់​មក Man United

2021/09/13 04:50:57 pm        148

​បាល់ទាត់៖ ​ឈានចូល​វ័យ ៣៦​ឆ្នាំ​ទៅ​ហើយ Cristiano Ronaldo មិនបាន​បង្ហាញ​ពី​ការ​ស្រុត​ចុះ​នៃ​ទំរង់​លេង មិន​មាន​បញ្ហា​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី និង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​អស់សង្ឃឹម ​ក្នុង​ត្រលប់​មក​រួច​អាជីព​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ជា​លើក​ទី​២ ឡើយ​។

​​ជាក់ស្ដែង​ការ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ការ​វិល​ត្រលប់​មក​លើក​នេះ ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូបនេះ​ធ្វើឱ្យ​កីឡដ្ឋាន Old Trafford រញ្ជួយ​នឹង​សំឡេង​ហ៊ោ​សាជាថ្មី​ក្រោយ​រកបាន​ ២​គ្រាប់​ម្នាក់​ឯងក្នុង​ជ័យជំនះ​របស់ Manchester United ៤-១ លើ Newcastle United​។ ​​ថ្វីបើ​ចាប់ផ្តើម​ដោយមាន​អារម្មណ៍​ភ័យខ្លាចក្នុង​ការឈាន​ជើង​មកកាន់ Old Trafford សាជាថ្មី Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​នេះ និង​មាន​ស្ថិតិ​ដ៏​អស្ចារ្យ​ចំនួន​៥ ពី​ការប្រកួត​ដំបូង​នេះ​។ ​​ទី​១ បន្ទាប់ពី​ចាកចេញ​ទៅ Real Madrid នៅ​ឆ្នាំ២០០៩ Ronaldo នៅពេលនេះ​បំបែក​កំណត់ត្រា​គំលាត​នៃ​ការបង្ហាញ​ខ្លួន​រយៈពេល​វែង​បំផុត​នៃ Premier League ពោលគឺ​ប្រកួត​ចុងក្រោយ​កាលពី​ឆ្នាំ២០០៩ នៃ​ការចាកចេញ​រហូតមក​ដល់​ឆ្នាំ២០២១ នេះ​។ ​ទី​២ ទោះបីជា​បាន​ប៉ះបាល់​តែ ៨លើក​ក្នុង​ប្រអប់​គ្រោះថ្នាក់​របស់ Newcastle កីឡាករ​ព័រទុយហ្កាល់​រូបនេះ​នៅតែ​អាច​ស៊ុត​បញ្ចូល​ទី​បាន ២គ្រាប់​។

​​ទី​៣ Ronaldo មានឱកាស​ស៊ុត ៦លើក​ក្នុង​ប្រកួត​នេះ ចូល​ទាំងពីរ​គ្រាប់​នៃ​ការ​ស៊ុត​ចំ​គោលដៅ​តែ​ពីរលើក​នោះ​។ ​​ទី​៤ Ronaldo បាន​ឈានឡើង​មកឈរ​លំដាប់​ទី៤៤ នៃ​តារាង​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ Premier League ឡើង​ពីលើ Carlos Tevez, Louis Saha, Eden Hazard និង Fernando Torres​។​ ​​ទី​៥ គ្រាន់តែ​គ្រាប់​ទីមួយ​ទៅលើ Newcastle នោះ Ronaldo ក្លាយជា​កីឡា​ករទី១ ដែល​ស៊ុត​បញ្ចូល​ទី​លើសពី ៣០គ្រាប់ ១៥ឆ្នាំ​ជាប់​គ្នា ​(​ឆ្នាំ​នៃ​ប្រតិទិន មិន​មែន​រដូវ​កាល​)​។ ​​ទី​៦ គ្រាប់​ទី២ ​ក្នុងការ​ប្រកួត Ronaldo រត់​ដល់​​ល្បឿន ៣២.៥គម​/​ម​។​ ​​ទី​៧ Ronaldo មាន​បាល់​បញ្ជូន​ច្បាស់​ដល់​ទៅ ៨៧% និង​បង្កើត​ឱកាស​មួយ​គ្រាប់​ក្នុង​ជ័យជំនះ ៤-១​។​ ​ទី​៨ Ronaldo គឺជា​កីឡាករ​ចំណាស់​ទី៣ ដែល​ស៊ុត​បញ្ចូល​ទី​នៅ Premier League បន្ទាប់ពី Ryan Giggs និង Paul Scholes៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm