ក្រុមមន្ត្រីហ្កាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១៧នាក់

2024/08/18 09:05:50 pm        667

ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៧នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅកណ្តាលទីក្រុង Zawayda ក្នុងដែនដីហ្កាហ្សា កាលពីថ្ងៃសៅរ៍     ខណៈអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសថ្មី ដោយលើកឡើងពីការបាញ់គ្រាប់រ៉ូកែតរបស់ក្រុមហាម៉ាសនៅក្បែរនោះ។  

អ៊ីស្រាអែលក៏បានប្រកាសឈ្មោះទាហានពីរនាក់ផងដែរ ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាបានស្លាប់កាលពីរសៀលថ្ងៃសៅរ៍ នៅពេលគ្រាប់បែកនៅតាមដងផ្លូវបានផ្ទុះនៅកណ្តាលដែនដីហ្កាហ្សាស្ទ្រីប និងការវាយប្រហារតាមអាកាសនៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ដោយបាននិយាយថាបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសជាន់ខ្ពស់ពីរនាក់ ពាក់ព័ន្ធ ការសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ។

អំពើហិង្សានេះបានកើតឡើងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃអាទិត្យ១៨សីហា ហើយជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃចន្ទ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំងដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈានដល់ការបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និង ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។  

យោងតាមមន្ត្រីសុខាភិបាលនៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស ភាគច្រើននៃមនុស្សដែលត្រូវបានសម្លាប់នៅក្នុង Zawayda គឺមកពីគ្រួសារតែមួយ ហើយពួកគេរួមមានកុមារ ៨ នាក់ និងស្ត្រី ៤ នាក់ ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm