យុវជន៖ ការងារសព្វថ្ងៃមិនពិបាករកធ្វើទេឲ្យតែមានសមត្ថភាព និងជំនាញមួយពិតប្រាកដ

2024/08/19 06:53:42 pm        148

ក្រុមយុវជនដែលរៀនជំនាញខុសៗគ្នា បាននិយាយស្រដៀងគ្នាថា សព្វថ្ងៃនេះ​ឱកាស​ការងារ​មិន​ពិបាក​រកធ្វើទេ ប៉ុន្តែសំខាន់ចំពោះមុខ គឺការពង្រឹងសមត្ថភាព និងបង្កើតជំនាញមួយក្នុងជីវិត ដើម្បី​ឆ្លើយ​តបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

យុវជន សុន វិស្សា មកពីខេត្តព្រះវិហារ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញ​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​លើកឡើង សម្រាប់ការយល់ឃើញអំពីឱកាសការងារទីផ្សារនៅប្រទេសកម្ពុជា គឺអត់​ពិបាក​រក​ទេ ដោយសារបច្ចុប្បន្នការផ្សព្វផ្សាយទាក់ទងការងារមានភាពធំទូលាយ ថែម​ទាំង​មាន​ការ​តាំង​ពិព័រណ៍​ការងារផ្សេងៗជាច្រើន ក៏ដូចជាទីកន្លែងធ្វើការជាច្រើនថែមទៀត ធ្វើការប្រកាស​ជ្រើស​រើស​កម្លាំង​ពលកម្មមានភាពទូលំទូលាយជាងមុនផងដែរ។

យុវជនរូបនេះ បានបន្តទៀតថា ចំពោះការផ្សព្វផ្សាយឱកាសការងាររបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈរាល់ថ្ងៃនេះ ក៏មានភាពល្អប្រសើរច្រើន ដោយនាំយកឱកាសការងារល្អៗ ពី​ក្រុមហ៊ុនធំៗលើគ្រប់វិស័យ។ បន្ថែមពីនេះទៀត ក្រៅពីឱកាសការងារ ក្រសួងក៏មានការផ្គូរផ្គង និង​ផ្តល់​យោបល់ល្អៗពីការត្រៀមខ្លួនមុនចូលទីផ្សារការងារទៀតផង។

ពាក់ព័ន្ធឱកាសទីផ្សារការងារនេះដែរ ក្រុមយុវជនមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានឲ្យ ប៊ីធីវី ដឹងដែរថា ពីមុនការងារពិតជាពិបាករកធ្វើមែន ដោយសារ​ការ​ទទួល​បាន​ព័ត៌មាន​មានកម្រិត ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ទីផ្សារការងារកាន់តែធំទូលាយ តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាកម្មវិធីពិព័រណ៍ការងារ , តាម​រយៈមជ្ឈមណ្ឌលការងារចល័ត និងការផ្សព្វផ្សាយតាមបណ្តាញសង្គមជាដើម ក្រៅពី​ការ​ប្រកាស​ជ្រើសរើសបុគ្គលិកពីក្រុមហ៊ុន សហគ្រាសនានា។

សូមជម្រាបជូនថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ​២០២៤ បានរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព" នៅផ្សារទំនើបអ៊ីអន ម៉ល សែន​សុខ (អ៊ីអន២) ដោយមានក្រុមហ៊ុនធំៗចំនួន២០ ចូលរួមតាំង​បង្ហាញ​ឱកាស​ការងារ​សម្រាប់​ផ្តល់​ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារចំនួនជាង ៥ពាន់កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        61
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm