ការប្រឡងជ្រើសរើសមន្ត្រីអនុវត្តបាន ៧ដងដោយជោគជ័យស្របតាមការកែទម្រង់ រដ្ឋបាលសាធារណៈ

2024/08/19 07:27:19 pm        200

ក្រសួងមុខងារសាធារណៈក្នុងរយៈពេលពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានរៀបចំ​ការ​ប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលបានចំនួន៧ដង ដោយជោគជ័យ។ ការប្រឡងនេះ ជា​ការ​រៀបចំតាមនីតិវិធីថ្មី ស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសចូលរួមប្រកាស​លទ្ធផល​ប្រឡង​គ្រូ​បឋម​សិក្សា។

ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺស្របតាមការកែទម្រង់រដ្ឋបាលសាធារណៈ ដែល​រាជ​រដ្ឋាភិបាលនីតិកាលទី ៧បាននឹងកំពុងយកចិត្តទុកដាក់។ ការប្រឡងដែលរៀបចំឡើងដំបូង គឺ​នៅចុងឆ្នាំ ២០២៣ ជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ រីឯការប្រឡងលើកទី ៧ សម្រាប់​រយៈ​ពេល​ពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលថ្មីនេះ ជាការប្រឡងជ្រើសរើសគ្រូបឋមសិក្សា ដែល​ទើប​ប្រកាសលទ្ធផលនៅថ្ងៃទី ១៧ ខែសីហា កន្លងនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងឱ្យដឹងថា ការប្រឡងប្រកបដោយភាពសុក្រឹត្យ និងផ្ដល់សិទ្ធិស្មើគ្នា សម្រាប់គ្រប់បេក្ខជនទាំងអស់។ កា​​រ​ប្រឡង​ជាប់ឬធ្លាក់ គឺផ្អែកលើសមត្ថភាពរបស់បេក្ខជននីមួយៗ។

ការលើកឡើងពីភាព ជោគជ័យ ការលើកឡើងពីភាព សុក្រឹត្យ ពេញចិត្តចំពោះការប្រឡងនេះ មិនមែ​ន​គ្រាន់តែជាការលើកឡើងតែម្ខាងពី ក្រសួងមុខងារសាធារណៈ ដែលជា​អ្នក​រៀបចំ​នោះ​ទេ​។ ជាក់ស្ដែងអាណាព្យាបាល ពិសេសបេក្ខជន ដែលបានចូលរួមការប្រឡងដោយផ្ទាល់ បាន​បង្ហាញ​ការ​ពេញចិត្ត និងគាំទ្រចំពោះនីតិវិធីប្រឡង។ ពួកគេពិតជាមើលឃើញ ភាពសុក្រឹត្យ មើល​ឃើញ​ពីការស្មើភាព សម្រាប់គ្រប់បេក្ខជនប្រឡងទាំងអស់ ចេះគឺជាប់។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នឹង​មាន​ការ​រៀបចំ​ការប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​។ ក្រសួងមុខងារសាធារណៈ ក៏នឹងរៀបចំ​ការ​ប្រឡង​ជ្រើសរើស​គ្រូ​មតេយ្យ​សិក្សា​នៅ​ពេល​ខាង​មុខ​ផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        135
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm