ឯកឧត្តម ប៉ែន បូណា ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូចគប្បីបើកខួរសិនមុន​នឹងបើកមាត់រិះគន់​រាជរដ្ឋាភិបាល

2024/08/19 08:25:54 pm        159

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្តាំទៅក្រុមអ្នករិះគន់ និងក្រុមប្រឆាំងមួយក្តាប់តូចគប្បី​បើកខួរក្បាលជាមុន​សិនមុន​នឹង​បើក​មាត់រិះគន់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី(២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា បានបញ្ជាក់ថា ក្នុងរយៈពេល១២ខែមកនេះ រាជ​រដ្ឋាភិបាល​បាន​ដាក់ ចេញនូវយុទ្ធសាស្រ្តជាច្រើន​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ខណៈ​យុទ្ធសាស្រ្ត​ទាំង​នេះហើយគឺជាត្រីវិស័យ និងចក្ខុ វិស័យវែងឆ្ងាយរបស់សម្តេចធិបតី មិន​ដូចការ​លើក​ឡើង​គ្មានការគិតពិចារណារបស់ក្រុមពួកអគតិទាំង នោះឡើយ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា«ខ្ញុំសូមផ្ញើសារទៅក្រុមអ្នករិះគន់ និងប្រឆាំង​នឹ​ង​ការ​ដឹកនាំ​រាជ​រដ្ឋាភិបាល​ថា​ឲ្យចេះបើកខួរក្បាលពិចារណាឲ្យបានច្បាស់លាស់មុននឹងបើកមាត់និយាយ រិះគន់​ដោយគ្មានការគិត គ្មានការពិចារណា មិនបើកភ្នែក និងត្រចៀក ចំពោះការ​ដឹកនាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលកន្លងមកនេះ»។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលរូបនេះ ក៏បានផ្តាំទៅក្រុមប្រឆាំង និងជនអគតិ មួយ​ក្តាប់​តូចផងដែរថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការថែរក្សា និងការពារ​នូវ​សុខ​សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុង​មាន​សព្វថ្ងៃនេះ​ឲ្យខាង​តែ​បាន​ គ្មានអនុញ្ញាតឲ្យជនណា ឬបុគ្គលណាដែលមាន ចេតនាបំផ្លាញនូវសេចក្តី​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ជាពិសេសគឺការញុះញង់របស់ជនពីខាងក្រៅដែលចង់ធ្វើបដិវត្តន៍ព៌ណ ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះ​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm